CamNews

តារា 

Tom Cruise ប្ដឹងទស្សនាវត្តី ពីការចុះព័ត៌មានមិនពិត ទាមទារ ៥០ លានដុល្លា បរិច្ចាកចូលមូលនីធិ

Tom Cruise ទើបនឹងបានចេញបណ្ដឹងដើម្បីប្ដឹងទស្សនាវត្តី Life & Style Magazine ដែលលោក
បានប្ដឹងទស្សនាវត្តីនេះទាមទារសំណង ៥០ លានដុល្លាអាមេរិកពីការចុះផ្សាយព័ត៌មានមិនពិត
ដែលថាលោកបានបោះបង់ចោលកូនស្រីគឺ Suri Cruise ដោយមិនបានផ្គត់ផ្គង់ក្រោយពេលបាន
លះលែងជាមួយ Katie។

មេធាវីរបស់ Tom លោក Bert Fields បានប្រាប់ថា Tom គឺជាឪពុកមួយរូបដែលស្រលាញ់កូនស្រី
ខ្លួនណាស់ ហើយអំពើរដែលថា "បោះបង់ចោល" គឺវាធ្ងន់ធ្ងរណាស់ ហើយប៉ះពាល់ឈ្មោះរបស់
តារាភាពយន្តដ៏ល្បីនេះជាខ្លាំង។

លោក Fields បានបន្តទៀតផងដែរថា Tom មិនមែនជាមនុស្សដែលចេះតែប្ដឹងគេនោះទេព្រោះគេ
មានលុយចាយមិនអស់ទៅហើយ តែដោយសារតែព័ត៌មានមិនពិតនេះគឺវាដូចជាហួសហេតុពេក
ហើយទើបតម្រូវអោយ Tom ប្ដឹងទស្សនាវត្តីនេះមួយអោយអ្នកផ្សេងដទៃបានដឹងថាការចុះព័ត៌មាន
មិនពិតវាទទួលលទ្ធផលយ៉ាងណា។

ជាមួយគ្នានេះផងដែរ Tom Cruise ក៏បានប្រាប់ផងដែរថា ៥០ លានដុល្លាដែលប្ដឹងបានពីទស្សនា
វត្តីនេះនឹងត្រូវបានបរិច្ចាកទៅមូលនីធិកុមារ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ sina 

 


Tags: Tom Cruise wife suri cruise