CamNews

តារា 

Tom Cruise ក្លាយជាកំពូល តារាអ្នកមានប្រចាំ Hollywood

កាលពីពេលថ្មីៗនេះ Tom Cruise បាននាំមុខជាតារាប្រុសដែលរកប្រាក់ចំណូលបានច្រើនបំផុតនៅ
Hollywoon ក្នុងតារាង Forbes' Annual List of the 100 highest paid actors។

ក្នុងការប្រកាសតារាដែលរកចំណូលបានច្រើនបំផុតទាំង ១០០ នាក់នេះ Tom Cruise គឺនៅលំដាប់
លេខ ១ ដែលតាមដោយតារាសំបូរស្នេហ៍ជាតួរឯកក្នុងរឿង Titanic គឺ Leonardo DiCaprio។ តារា
សម្ដែងវ័យ ៥០ ឆ្នាំរូបនេះបានប្រាប់ថាអតីតប្រពន្ធរស់លោកគឺ Katie Holmes ដែលទើបនឹងលែង
គ្នាកាលពីប៉ុន្មានថ្ងៃមុននោះប្រហែលជាឈឺចិត្តណាស់ហើយមើលទៅព្រោះលោកបានប្រកាសថា
ចាប់ពីឆ្នាំ ២០១១ ខែឧសភា មកដល់ ២០១២ ខែឧសភា លោករកចំណូលសរុបបានដល់ទៅ ៧៥ 
លានដុល្លាអាមេរិកជាមួយនឹងភាពយន្តដែលនាំអោយគាត់ល្បីតាំងពីដើមមកគឺ MIssion Impossible
ដែលកាលពីឆ្នាំទៅមិញនេះមានការចាក់ផ្សាយរឿង Mission Impossible: Ghost Protocol ដែល
ទទូលបានការគាំទ្រជាខ្លាំងជុំវិញពិភពលោក។

ចំណែកឯអ្នកលេខ ២ និងលេខ ៣ វិញគឹមានតម្លៃទឹកប្រាក់ស្មើគ្នា ៣៧ លានដុល្លាអាមេរិកដោយ
ឋិតនៅលេខ ២ គឺ Leonardo DiCaprio និងលេខ ៣ គឺ Adam Sandler ហើយចំណែកឯអ្នកដែល
នៅលេខ ៤ នោះគឺអ្នកទាំងអស់គ្នាស្គាល់ច្បាស់ហើយថាជា The Rock ជាមួយនឹងប្រាក់ ៣៣ លាន
ដុល្លាអាមេរិកពីភាពយន្តរឿង Fast Five៕

ដោយ៖ នីតា
ប្រភពពី៖ MSNBC