ព័ត៌មានកំសាន្ត ៖ តារាសម្តែងជើងចាស់នៅក្នុងសិល្បៈថៃ នាង Phiyada Akkraseranee ហៅ Aom phiyada បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីរូបនាងបានចេញបង្អួតសម្រស់របស់កូនស្រីនៅក្នុងកម្មវិធីមួយ ទាំងមិនដែលមិនបានឃើញវត្តមានរបស់ស្វាមី ម្យ៉ាងវិញទៀត មហាជនក៏មិនធ្លាប់បានដឹងដែរថា តារាថៃមួយដួងនេះមានកូនរួចទៅហើយ ។
គួរបញ្ជាក់ឲ្យដឹងថា កូនស្រីរបស់តួឯកស្រីក្នុងរឿង "ស្អែកនៅតែស្នេហ៍" ពេលនេះធំពេញរូបពេញរាងទៅហើយ ។ ហើយមុខមាត់របស់កូនស្រីនាងក៏មានលក្ខណៈស្រដៀងនឹងនាងផងដែរ ពោលគឺស្រស់ស្អាតមិនចាញ់ម្តាយរបស់នាងឡើយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook