CamNews

តារា 

តារាល្បីៗ ៤ ដួង ដែលតែងតែបង្ហាញរឿងមួយជារៀងរាល់ឆ្នាំ នៅលើគណនីអុិនស្រ្តាក្រាម

ថៃ ៖  តារាល្បីៗ ៤ ដួង ដែលតែងតែបង្ហាញរឿងមួយជារៀងរាល់ឆ្នាំ នៅលើគណនីអុិនស្រ្តាក្រាម ។ ចង់ដឹងថា មានតារាដួងណាខ្លះ សូមធ្វើការតាមដាននៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕

១. Bie KPN និង Gubgib Sumonthip

កាលពីថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ នាងបានបង្ហោះរូបថតរៀបការនៅលើគណនីអុិនស្រ្តាក្រាមរបស់ខ្លួន ដែលជាពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ចំនួន​២ ឆ្នាំ ដោយភ្ជាប់មកជាមួយនិងចំណងជើងថា “សូមអនុញ្ិតឲ្យពួកយើងប្រារព្ធពិធីដ៏រីករាយនៅក្នុងថ្ងៃនេះ”។

អ្នកម៉ាក់ PaoPao បន្ថែមទៀតថា ក្តីសង្ឃឹមនៃថ្ងៃស្អែក និងការចងចាំកាលពីម្សិលមិញនេះ រីករាយថ្ងៃគម្រប់ខួប ២ ឆ្នាំ។


២. Brook Danupohn និង Kob Suvanant

កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ ២០១៨ កន្លងទៅនេះ នាង Kob Suvanant បានបង្ហោះរូបថតជាលក្ខណៈគូ នៅក្នុងបណ្តាញសង្គម ដែលបង្ហាញថា ខ្លួនបានប្រារព្ធពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ ៩ ឆ្នាំ ជាមួយនិងក្រុមគ្រួសាររបស់នាង។


៣. គួរតែអាណិតជាងគេគឺនាង Pat Napapa ត្រូវប្រារព្ធខួបអាពាហ៍ពិពាហ៍ដោយគ្មានវត្តមានស្វាមី

កាលពីថ្ងៃទី ២០ ខែវិឆ្ឆិកា ឆ្នាំ ២០១៧ នាង Pat Napapa បានបង្ហោះរូបថតជាលក្ខណៈគូ នៅក្នុងបណ្តាញសង្គម ដើម្បីប្រារព្ធពិធីខួបអាពាហ៍ពិពាហ៍ចំនួន ១ ឆ្នាំ បើទោះបីជាស្វាមីរបស់នាង កំពុងតែជាប់ពន្ធធនាគារក៏ដោយចុះ ។


៤. Aom Phiyada

កាលពីថ្ងៃទី ១៧ ខែតុលា ឆ្នាំ ២០១៧ កន្លងទៅនេះ នាង Aom Phiyada បានប្រារព្ធពិធីគម្រប់ខួបអាពាហ៍ពិពាហ៍ ៨ ឆ្នាំ ជាមួយនិងក្រុមគ្រួសាររបស់នាង ៕

ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Pat napapa Bie kpn Aom Phiyada