CamNews

តារា 

ធ្លាយវីដេអូ CL រាំស៊ិចស៊ី យ៉ាងចាស់ដៃ ក្នុងឈុតអាវក្នុង ពីក្លឹបរាត្រី

ព័ត៌មានកំសាន្ត ៖ CL កាលពីពេលថ្មីនេះត្រូវបានគេប្រទះឃើញថា មានការរាំរែកយ៉ាងចាស់ដៃនៅក្នុងក្លឹបរាត្រីមួយកន្លែង
នៅពេលដែលនាងដឹងខ្លួនថា ត្រូវបានគេមកលួចថត ភ្លាមៗ CL ស្រាប់តែមានប្រតិកម្ម​ តោះតាមដានទស្សនាទាំងអស់គ្នា ។

 

CL កាលពីពេលថ្មីៗនេះបានបង្ហោះវីដេអូរបស់នាង ដែលនៅក្នុងក្លឹបរាត្រីមួយនៅក្នុង ទីក្រុងសៀងហៃ​ ដែលជាការពិធីជប់លៀងជាមួយក្រុមការងាររបស់នាង ពេលនោះស្រាប់តែមានក្រុមអ្នកគាំទ្របានលេចមុខមក ហើយបានចាប់ផ្តើមធ្វើការកត់សម្គាល់ សកម្មភាពរបស់នាង នឹងបានចូលទៅក្បែរនឹងកន្លែងដែលនាងកំពុងតែរាំរែកនោះ ហើយបានទាញយកទូរស័ព្ទរបស់ពួកគេ ដើម្បីរូបថត ក៏ដូចជា វីដេអូ CL រាំរែកក្រលែងយ៉ាងចាស់ដៃ។ CL បានចំណាយពេលដើម្បីធ្វើការបកស្រាយថា នាងកំពុងតែតាំងបង្ហាញអំពីអ្វីមួយ របស់នាង ហើយនាងបានបញ្ចេញអាកប្បកិរិយារាំ ដូចដែលនាងបានសម្តែងនៅលើឆាក ប្រគុំតន្ត្រីយ៉ាងចឹង វាគ្មានអីចំឡែកនោះទេ។ បើតាមការឲ្យដឹងថា វិនាទីនោះ CL បានជួបនឹងអ្នកគាំទ្រជាពិសេស ដោយផ្តល់នូវពេលវេលាផ្ទាល់ខ្លួនសម្រាប់ពួកគេ រាំរែកយ៉ាងចាស់ដៃ នៅឯតុ VIP ក្នុងក្លឹបរាត្រី។ តើនឹងមានអ្វីពិសេសជានេះទៀតដែល បណ្តាអ្នកគាំទ្រ CL ទទួលបានពីនាង? តោះទៅតាមដានទស្សនា វីដេអូដែលដែលសិុចសុីហួសកំរិត របស់នាងដូចខាងក្រោម ៕ 


 

ប្រែសម្រួល ៖ គន្ធា

 

ប្រភព​ ៖ koreaboo



Tags: CL south korea kpop seoul