CamNews

តារា 

ស្លាប់តែកាយ តែការចង់ចាំរបស់ Jonghyun នៅតែស្ថិតក្នុងចិត្ត SHINee ជានិច្ច

កូរ៉េ ៖ នៅថ្ងៃទី​ ២៧ ខែកុម្ភៈ ក្រុមតារាចម្រៀងកូរ៉េ SHINee បានទទួលការជោគជ័យនៅក្នុងព្រឹត្តិការណ៍ដំបូងរបស់ខ្លួន ដែលមានឈ្មោះថា 'SHINee WORLD THE BEST 2018' ដែលកម្មវិធីនេះប្រារព្ធធ្វើឡើងនៅប្រទេសជប៉ុន ។  

លោក Key, Minho, Onew, និង Taemin បានសម្តែងនៅលើឆាក នៅចំពោះមុខអ្នកគាំទ្ររាប់លាន ហើយសម្តែងយ៉ាងសកម្ម ព្រមទាំងដើរតួនាទីយ៉ាងសំខាន់​ សម្រាប់ជំនួសកន្លែងរបស់ Jonghyun ដែលបានបាត់បង់ជីវីតទៅទៀត ។ 

SHINee បានច្រៀងចម្រៀង ២ បទដោយមានចំពោះជើងថា "From Now On" និង "Every Time" ។ 

ដំបូងឡើយ Key បានបង្ហាញវីដេអូមួយ ដោយឲ្យអ្នកគាំទ្រទាំងអស់ស្តាប់សម្លេងរបស់ Jonghyun ហើយក្នុងនោះផងដែរ Minho និង Key ទប់ទឹកភ្នែកស្ទើរលែងជាប់ ក្រោយនឹកដល់ Jonghyun ពេក ។ 

ក្រោយការសម្តែងបានចប់ Key បានថ្លែងនៅលើឆាកថា "យើងពិតជាសប្បាយរីករាយយ៉ាងខ្លាំង ចំពោះការផ្សាយផ្ទាល់នៅក្នុងថ្ងៃនេះ ជាមួយនឹង Jonghyun និងពួកយើងទាំងអស់គ្នា។ ហើយ SHINee នឹងមានសមាជិក ៥ នាក់ជារៀងរហូត គ្មានអ្វីផ្លាស់ប្តូរទេ។ សូមអ្នកទាំងអស់គ្នាកុំបំភ្លេច Jonghyun ឲ្យសោះ ព្រោះគាត់គឺជាមនុស្សសំខាន់ម្នាក់នៅក្នុងក្រុមរបស់យើង" ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ allkpop


Tags: SHINee Jonghyun Seoul South Korea