ថៃ ៖ ក្រោយពីតារាថៃទាំងពីរដួងនេះ ប្រកាសថាពួកគេទាំងពីរបានទាក់ទងគ្នាមក គូស្នេហ៍មួយគូនេះតែងតែបង្អួតភាពផ្អែមល្អែមរបស់ពួកគេនៅលើគណនីអុិនស្រ្តាក្រាមផ្ទាល់ខ្លួនរបស់ពួកគេជារឿយៗ ។
ហើយកាលពីថ្ងៃទី ២៤ ខែតុលាកន្លងទៅនេះ នាង Patricia Good និងលោក Peach Pachara ដែលជាមិត្តប្រុស បានធ្វើដំណើរកំសាន្តទៅឯសមុទ្រដើម្បីលំហែកាយ ។ ប៉ុន្តែអ្វីដែលធ្វើឲ្យមហាជនចាប់អារម្មណ៍នោះគឺ រូបថតមួយសន្លឹកដែលគូសង្សារនេះបានបង្ហោះ ។
នៅក្នុងរូបថតនោះ នាង Patricia Good ត្រូវអ្នកគាំទ្ររិះគន់ ក្រោយបង្ហោះរូបជាមួយសង្សារ ដូចអាក្រាតកាយ ។ ហើយខមមិនមួយដែលធ្វើឲ្យចាក់ដោតបំផុតគឺមាន Fans ម្នាក់ខមមិនថា "នេះគឺជាស្រុកថៃ ប្រសិនបើអ្នកចង់បង្ហាញរូបអាក្រាតបែបនេះ ទៅបង្ហាញនៅប្រទេសគេទៅ ប៉ុន្តែមិនមែនទីនេះ" ។
ចុះប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរូបថតរបស់គូស្នេហ៍មួយគូនេះបានបង្ហោះ?
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kapook
តារាសម្ដែងរូបសង្ហា ជា លាងឈែ ថ្មីៗនេះកំពុងតែទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រ
នេះហើយជាមូលហេតុដែលបណ្តាលឲ្យ ខេមរៈ ស្រីពៅ ទទួលមរណភាព
ផ្អើល! ភរិយាស្របច្បាប់ម្ចាស់ផលិតកម្ម LD Picture ប្រកាសថា សាឡាត់ ស្រីឡាង កំពុងទាក់ទងស្វាមីរបស់ខ្លួន
រៀបការហើយជាង ១០ ឆ្នាំក៏ពិតមែន ប៉ុន្តែប្តីប្រពន្ធមួយគូនេះមិនទាន់ចង់មានកូនព្រោះហេតុផលមួយ
មិនត្រឹមតែទារសំណង ១០ មុឺនដុល្លារពីប្រពន្ធដើមទេ តែ សាឡាត់ ស្រីឡាង ថែមទាំងធ្វើទាមទារឲ្យ....