CamNews

តារា 

មកពីចឹងតាស់ទើបនាង Patricia Good ពន្យារពេលទៅរៀននៅក្រៅប្រទេស

ថៃ ៖ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រនៅចុងឆ្នាំ ២០១៨ តារាសម្តែងស្រីនាង Patricia Good មានគម្រោងទៅរៀនបន្តថ្នាក់អនុបណ្ឌិតនៅប្រទេសអង់គ្លេសជាមួយនិងមិត្តប្រុសរបស់នាងគឺលោក Peach Pachara ។ 

ថ្មីៗនេះតារាសម្តែងថៃរូបនេះក៏បានធ្វើបកស្រាយជាមួយនិងហេតុផលខ្លះៗដែលធ្វើឲ្យរូបនាងសម្រេចចិត្តពន្យារពេលទៅរៀនបន្តដោយសារតែការងារក្នុងរង្វង់សិល្បៈមានការមមាញឹកយ៉ាងខ្លាំងដកឃ្លាមិនរួច ពោលគឺមួយសប្តាហ៍ធ្វើការ ៧ ថ្ងៃពេញតែម្តង ។ Patricia Good ដើមឡើយត្រូវបានគេដឹងថា នាងនឹងត្រូវទៅរៀនបន្តក្នុងខែមីនា ប៉ុន្តែត្រូវពន្យាររហូតដល់ចុងឆ្នាំ ២០១៩ ឯណោះ ។

ការពិតទៅខ្ញុំមិនចង់សម្រាកពីការសិក្សាយូរដល់ថ្នាក់នេះទេបង តែធ្វើម៉េចការងាររវល់ ព្រោះវ័យខ្ញុំនឹងកំពុងពេញរៀនហើយបង ។ ពិបាកណាស់បង រវាងការសិក្សានិងការងារសុទ្ធតែសំខាន់ដូចគ្នា ។ Patricia Good បន្ថែម ៕





ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ kapook


Tags: Patricia Good Peach Pachara