កំសាន្ត ៖ កាលពីថ្ងៃទី ០៨ ខែធ្នូ កន្លងទៅនេះ លោក Peach Pachara បានចូលរួមនៅក្នុងពិធីភ្ជាប់ពាក្យរបស់ លោកពូបង្កើតគឺ Pok Chirathivat និងនាង Margie Rasri ហើយថែមទាំងដឹងដៃគូស្នេហ៍វ័យក្មេង ទៅជាមួយផងដែរ ។
ទទ្ទឹមនឹងនេះផងដែរ លោក Peach Pachara បានបង្ហើបប្រាប់ថា ខ្លួនចង់រៀបការនៅអាយុ ២៧ ឆ្នាំ ហើយពេលនេះលោកមានអាយុ ២៤ ឆ្នាំហើយ ។ ដូច្នេះហើយគឺមានន័យ លោកនឹងរៀបការជាមួយនឹងមិត្តស្រីក្នុងរយៈពេល ៣ ឆ្នាំទៀត ។
មិត្តប្រុសនាង Patricia Good បានបន្ថែមទៀតថា លោកពិតជាមានគំរោងចង់រៀបការពិតមែន ប៉ុន្តែសម្រាប់គំរោងនេះនឹងរលូតទៅឬអត់ មានតែអាស្រ័យទៅលើភាពជាក់ស្តែង ចឹងមានតែរង់ចាំមើលខ្សែជីវីតរបស់នាង Patricia Good និង Peach Pachara អាចនឹងឈានដល់ថ្ងៃមង្គលការដែរ ឬទេ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ sanook