CamNews

តារា 

ថោន បង្ហាញ​តារាង​​បញ្ជី​​ឈ្មោះ​បទ​ «Original Song» ចំនួន​២៦៥​បទ ដើម្បី​បន្សាប​ការ​រិះគន់ ចម្លង​​បទ

(ភ្នំពេញ)៖ ខណៈដែលមួយរយៈ​ពេលចុងក្រោយនេះ តែងតែមានការរិះ​គន់ខ្លាំងៗ លើការជ្រើសនិពន្ធបទចម្រៀង ចម្លងពីបរទេស ពិសេ​សគឺការរិះគន់លើតារាចម្រៀង និងអ្នកនិពន្ធរបស់ផលិ​តកម្ម​ ថោ​ន លោក ងួន សុបិន និង​តារាចម្រៀង កែវ វាសនា បន្ទាប់ពីចេញបទ «ស៊ីបានចេញតែស៊ីទៅ» ​លក់នៅលើទីផ្សា​រកាលពីពេលថ្មីៗកន្លងទៅ។ ខាង​ភាគីផលិតកម្ម ថោន ថ្មីៗនេះ បានបញ្ចេញ​ប​ញ្ចីឈ្មោះ ស្នាដៃនៃការនិពន្ធបទចម្រៀង Original Song ចំនួន២៦៥បទ ដើម្បីបង្ហាញប្រា​ប់ឲ្យ​មហាជន បានដឹងជាសាធារណៈថា ផលិតកម្ម ថោន លែងចម្លងបទពីបរទេស​ទៀតហើយ និងក្នុងន័យបន្សាបការរិះគន់ទាំងឡាយ ដែលតែងជះកំហឹង ចំពោះបទចម្លងពីបរទេស។

ភ្ជាប់ជាមួយគ្នានឹងការបង្ហោះ តារាងបញ្ជីឈ្មោះ​​នៃបទចម្រៀង Original Song ទាំង២៦៥បទ​នេះ​ ខាង​ក្រុ​​មហ៊ុន​ផលិតម្ម​ ថោន ក៏បានបញ្ជាក់ថា«តើអ្នកដឹងទេ? បទខាងក្រោម ដែលអ្នកធ្លាប់ស្ដាប់ក​ន្លងមកនេះ គឺជាបទ Original Song!»។ តាមរយៈការបង្ហោះ​តារាបទចម្រៀង Original S​ong ចំ​នួន២៦៥បទនេះ ក៏មានទស្សនិក​ជាច្រើន បានផ្តល់ការគាំទ្រ និងជម្រុញលើកទឹកចិ​ត្ត​ ឲ្យប​ន្តជ្រើ​សយកការនិពន្ធ បទចម្រៀង Original Song ឲ្យបានកាន់តែច្រើន ជាងនេះបន្ថែមទៀត។

ដូច្នេះ ដើម្បីដឹងថា Original Song ទាំង២៦៥បទ ដែលជាស្នាដៃនិពន្ធ របស់ផលិត​កម្ម ថោន នោះ​មា​នអ្វីខ្លះសូមទស្សនិកជនទស្សនា ក្នុងតារាងបញ្ជីឈ្មោះ បទចម្រៀងខាងក្រោមនេះ​ ទាំងអ​ស់​គ្នា៖


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Town