(ភ្នំពេញ)៖ ស្រីស្រស់ រ៉េត ស៊ូហ្សាណា បេក្ខនារីក្នុងកម្មវិធី លំដាប់ពិភពលោក «The Voice Cambodia Season 2» ដែលមានភាពលេចធ្លោជាមួយការ បកស្រាយចម្រៀងភាសាបរទេស កំពុងទទួលបាននូវការចាប់ អារម្មណ៍យ៉ាងខ្លាំង ពីមហាជនជាពិសេស បណ្តាអ្នកលេងបណ្តាញសង្គមអនឡាញ។ ជាមួយគ្នានេះដែរ នៅពេលនេះ នាងបានបង្ហើរសំនៀងជាភាសាខ្មែរ ហើយត្រូវបានអ្នកស្ដាប់គាំទ្រសរសើរមិនដាច់ពីមានថា ពីរោះគ្រប់ៗគ្នា។
តាមរយៈបទចម្រៀងជាភាសាបរទេស ដែលនាងបានធ្វើការបកស្រាយ(Cover)យ៉ាងពីរោះៗ ដែលមានអ្នកគាំទ្រ បានបង្ហោះព្រោងព្រាត នៅលើបណ្តាញYoutube បានធ្វើឲ្យប្រជាប្រិយភាព របស់បេក្ខនារី «The Voice Cambodia» រូបនេះកើនឡើង យ៉ាងឆាប់រហ័ស។ មានមហាជន នៅតាមបណ្តាញសង្គម អនឡាញមិនតិចនាក់នោះទេ ដែលកំពុងទទូចចង់ស្ដាប់ នូវការបកស្រាយចម្រៀង ជាភាសាជាតិ ពីសំណាក់ ស៊ូហ្សាណា ដោយអ្នកខ្លះបានលើកឡើង នូវការវិនិច្ឆ័យថា ប្រហែលជានាង ច្រៀងចម្រៀងជាភាសាខ្មែរ មិនបានល្អដូចភាសាបរទេសទេមើល៍ទៅ។ ផ្ទុយពីការគិតទុក នាពេលថ្មីៗនេះ ស៊ូហ្សាណា បានចេញនូវវីដេអូឃ្លីបច្រៀង ចម្រៀងភាសាជាតិ ដែលឃើញថា ពិតជាពីរោះ មិនធម្មតានោះទេ គឺមិនចាញ់ការបកស្រាយបទ ជាភាសាបរទេសនោះឡើយ។
ចង់ដឹងថា ការបកស្រាយនូវបទចម្រៀងជា ភាសាជាតិរបស់ រ៉េត ស៊ូហ្សាណា ពីរោះប៉ុណ្ណានោះ សូមចូលរួមសណ្តាប់ និងទស្សនាវីដេអូឃ្លីប ជាមួយ Khmertalking ខាងក្រោមទាំងអស់គ្នា៖
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង