កូរ៉េ ៖ ថ្មីៗនេះគេទើបតែត្រូវបានរកឃើញថា នាង Sandara Park ទទួលបាននូវកេរ្តិ៍ឈ្មោះល្បីល្បាយខ្លាំង នៅក្នុងប្រទេសហ្វីលីពីន តាំងពីពេលនាងមុនពេលចូលក្នុងក្រុម 2NE1 ទៀត ។
យោងតាមប្រភពផ្លូវការរបស់ប្រទេសកូរ៉េ បានឲ្យដឹងថា អតីតសមាជិកក្រុម 2NE1 រូបនេះ ធ្លាប់បានសម្តែងដល់ទៅ ៤ រឿង និងទទួលបានប្រជាប្រិយភាព មិនធម្មតានោះទេ ចំពោះរឿងរបស់តារាស្រីវ័យ ៣៣ ឆ្នាំរូបនេះ ។
១. រឿងមួយដែលមានចំណងជើងថា Can This Be Love ដែលសម្តែងជាមួយនិង Hero Angeles និង Sandara Park ដែលបានធ្វើការចាក់បញ្ចាំងកាលពីខែ មេសា ថ្ងៃទី ២៧ ឆ្នាំ ២០០៥ ។
២. រឿងមួយដែលមានចំណងជើងថា D’Lucky Ones! គឺជារឿងបែបកំប្លែង និងរ៉ូមែនទិច ដែលចាក់បញ្ចាំង កាលពីឆ្នាំ ២០០៦ ហើយនាង Sandara សម្តែងជាមនុស្សស្រីម្នាក់ដែលមានឈ្មោះថា Lucky Girl ។
៣. រឿងមួយដែលមានចំណងជើងថា Super Noypi បានចាក់បញ្ចាំងកាលពីឆ្នាំ ២០០៦ ខែធ្នូ ។
៤. រឿងមួយដែលមានចំណងជើងថា Bcuz of U បានចាក់បញ្ចាំងនៅក្នុងឆ្នាំ ២០០៤ ។
គួរបញ្ជាក់ឲ្យដឹងថា ការពិតទៅ Sandara Park ធ្លាប់បានសម្តែងរឿងទាំងនេះ ព្រមទាំងទទួលបានប្រជាប្រិយភាពខ្ពាស់ តាំងពីមុនពេលចូលក្នុងក្រុម 2NE1 ទៅទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ koreaboo