បើតាម Osen Entertainment ឲដឹងថា៖ Jun.K សមាជិក 2PM នឹងចាកចេញពីអាជីពជា អ្នកចំរៀង មួយរយៈខ្លី ដោយងាកទៅផលិត album ថ្មីឲតារាចំរៀង ជប៉ុន Yamasita Tomohisa។ JYP Entertainment បាននិយាយថា៖ Jun.K នឹងផលិតបទចំរៀងដែលមានចំណងជើងថា "Broadia" និពន្ធដោយ Yamasita ហើយបទចំរៀងនេះនឹងចេញនៅថ្ងៃទី ៨ តុលា ដែលវាជាផ្នែកមួយនៃ album"You" ថ្មី របស់ Yamasita។
ប្រព័ន្ធផ្សព្វផ្សាយ Star N News រៀបរាប់ថា៖ កាលពីខែ ឧសភា Jun.K បានចេញទៅច្រៀងទោលនៅឯ ប្រទេសជប៉ុន ក្នុងតំបន់មួយចំនួនដូចជា Fukuoka, Chiba, Nagoya, Sapporo និង Tokyo ទទួលការគាំទ្រយ៉ាងខ្លាំង ដែលធ្វើឲគំរោងផលិតរបស់គេថ្មីៗនេះ កាន់តែមាន ភាពរំជើបរំជួលខ្លាំងឡើង។
តារាចំរៀងកូរ៉េម្នាក់នេះ ក៏បានសរសេរ និពន្ធទំនុកភ្លេង និង ផលិត album ចំរៀងទោល "Love & Hate" ជាភាសាជប៉ុន សំរាប់ខ្លួនឯងផ្ទាល់ ហើយថែមទាំងទទួលបានចំណាត់ថ្នាក់លេខ ១ ក្នុង កម្មវិធី Oricon Music Chart នៅក្នុងប្រទេសជប៉ុនទៀតផង។ ជាងនេះទៅទៀត Jun.K ក៏បានផលិត បទចំរៀង "SO LUCKY" ឲក្រុម GOT7 ដែលនឹងចេញនៅថ្ងៃទី ២២ តុលានេះហើយ។
ប្រែសំរួលដោយ៖ ដាណា
ប្រភព៖ kpopstarz