មើលទៅ Junho ដូចជាចាប់ផ្ដើមមានអារម្មណ៍ស្រលាញ់នរណាម្នាក់។ កាលពីថ្ងៃទី ៦ ម្សិលមិញនេះ
គេបានសរសេរនៅក្នុង Tweeter របស់គេថា "ខ្ញុំគិតថាប្រហែលជាឡូយហើយប្រសិនបើខ្ញុំមានសង្សារ
មួយស្អាតនឹងគេ តែមើលទៅខ្ញុំប្រហែលជាមិនអាចទៅរួចទេព្រោះតារាងពេលវេលាវាមានតែពេល
ដែលត្រូវខិតខំធ្វើការ" ហើយនៅពេលដែលនបានទទួល tweet នេះ Taecyeon បានសរសេរតបវិញ
ថា "ឯងគិតបែបនេះដោយសារតែចម្រៀងនោះមែនទេ?" Taecyeon ចង់និយាយដល់ការសម្ដែងរបស់
Junho ក្នុងកម្មវិធី MBC Music ដែលគេបានសម្ដែងជាមួយនិង Kim So Eun ដែលពួកគែទាំង ២ បាន
ចូលរួមសម្ដែងក្នុងវគ្គ Romantic Camping តើការសម្ដែងក្នុងកម្មវិធីនេះពិតជាធ្វើអោយ Junho ចង់
មានស្នេហាមែនឬទេ? ចុះលោកអ្នកគិតយ៉ាងណាដែរ តើតារាមិនគួរមានមិត្តស្រីព្រោះខ្លាចមានរឿង
អាស្រូវឬយ៉ាងណា?
ដោយ៖ វឌ្ឍនា
ប្រភពពី៖ allkpop