CamNews

តារា 

Wooyoung ក្រុម 2PM បង្ហាញពីអារម្មណ៏ពិត ចំពោះការបាត់មុខពីវិស័យសិល្បៈមួយរយៈ

Wooyoung នៃក្រុម 2PM បាននិយាយអំពីអារម្មណ៏របស់គេ ចំពោះការសំរាកពីវិស័យសិល្បៈ បន្ទាប់ពី គេ បានចូលប្រឡូកអស់រយៈពេល ៧ឆ្នាំមកនេះ។





បន្ទាប់ពីចេញ album ទី៤ “GO CRAZY!”  ក្រុម 2PM  បានលេចមុខសារជាថ្មី កាលពីថ្ងៃទី ១៥ កញ្ញានេះ ដែល វាគឺជាការលេចមុខដំបូងក្នុងឆ្នាំនេះ និង មានរយៈពេល៤ ខែបន្ទាប់ពីការចេញ album “GROWN” រួចមក។ ក្នុង កិច្ច សំភាសន៏កាលពីថ្ងៃទី ១០ កញ្ញា Wooyoung បាននិយាយដោយស្មោះ ពីអារម្មណ៏របស់គេ ដែលមាន កន្លងមក។ វាមានរយៈពេល ២ឆ្នាំហើយ ចាប់តាំងពីគេចេញច្រៀងទោល ហើយបើសិនជា មើលត្រលប់ ថយក្រោយវិញ វាហាក់ដូចជា អ្វីៗ ទើបតែបានកើតឡើងក្នុងពេលដ៏ខ្លី ហើយគេត្រូវការ ពេលសំរាកបន្តិច ដូច្នេះ គេបានចំណាយពេលខ្លះ ដើម្បី រៀនពីតន្ត្រីថែមទៀត ព្រមទាំងចំណាយពេលជួបជុំជាមួយក្រុមគ្រួសារផងដែរ។



Wooyoung  បានបន្តទៀតថា៖ កាលពីមុន វាពិតជាសំខាន់ណាស់ក្នុងការយកលេខ១ នៅលើឆាក។ គេតែងតែ ព្យាយាមធ្វើឲបានល្អគ្រប់ពេល។ គេចូលចិត្តរាំ តាំងពីនៅក្មេង ហើយដោយសារតែវា ជាផ្នែកមួយ នៃជីវិត របស់គេផងដែរ ដូចនេះ គេបានសំរាកពីការងារនោះមួយរយៈ។ កំឡុងពេលសំរាកនេះ គេមានអារម្មណ៏ថា ហាក់ដូចជាចាស់ទុំជាងមុន។ ទន្ទឹមនឹងនេះ Wooyoung  ក៏បានដឹងពីសារៈសំខាន់របស់អ្នកគាំទ្រ និង ឆាកតន្ត្រីផងដែរ។ រួមមកវិញ គេពិតជាសង្ឃឹមថា ការវិលត្រលប់មកជាថ្មីនៃក្រុម 2PM នេះ គឺជាការល្អបំផុត ហើយពួកគេនឹង ខំប្រឹងឲអស់ពីសមត្ថភាព ក្នុងការធ្វើឲវាកាន់តែល្អប្រសើរ។

 

 


ប្រែសំរួលដោយ៖  ចិត្រា
ប្រភព៖  soompi