CamNews

តន្រ្តី 

"Gangnam Style" គឺជាពាក្យដែលគេ Search លើ Google ច្រើនបំផុតប្រចាំ ២០១២

ទស្សនាវដ្ដី Time Megazine របស់សហរដ្ឋអាមេរិកបានចុះផ្សាយថាពាក្យថា Gangnam Style Lyric
ឬបកប្រែមកជាភាសាខ្មែរថា ទំនុកច្រៀងបទ Gangnam Style គឺជាអ្វីដែលអ្នកប្រើប្រាស់ Internet
បានស្វែងរកក្នុង Google ច្រើនជាងគេបំផុតនៅក្នុងឆ្នាំ ២០១២ នេះ។

បទចម្រៀង Gangnam Style របស់ Psy ដែលចេញកាលពី ៥ ខែមុនត្រូវបានគេស្គាល់តាមរយៈការ
ចេញផ្សាយជាសាធារណៈក្នុងទំព័ររបស់ YG Family រួមជាមួយ Allkpop ក៏ដូចជា Soompi បានធ្វើ
អោយមានការភ្ញាក់ផ្អើលដល់ពិភពលោកទាំងមូល ដោយបទចម្រៀងនេះជាចម្រៀងញ៉ាក់កន្រ្តាក់
អារម្មណ៍ប្លែកជាមួយនឹងក្បាច់រាំ ហើយជាមួយគ្នានេះផងដែរដោយសារតែបទចម្រៀងនេះត្រូវបាន
គេច្រៀងជាភាសាកូរ៉េ ទើបធ្វើអោយអ្នកស្ដាប់ភាគច្រើនបានស្វែងរក ទំនុកច្រៀងនៅលើ Google
ព្រោះចង់ដឹងពីអត្ថន័យបទចម្រៀង។

ក្នុងរយៈពេល ៥ ខែបទចម្រៀង Gangnam Style របស់ Psy បានវ៉ាដាច់ Baby របស់ Justin Bieber
នៅលើ Youtube ជាមួយនឹងចំនួននៃការចូលមើលជាង ៩៦០ លានដង ហើយបទចម្រៀងនេះក៏ជា
បទចម្រៀងដែលមានគេចូលចិត្តច្រើនបំផុតផងដែរនៅលើ Youtube៕

ដោយ៖ ម៉ូកា
ប្រភពពី៖ K14 


Tags: psy kpop gangnam style