CamNews

តារា 

ផ្អើលអស់ ក្រោយ James Jirayu រ៉េបបទ "បុណ្យភូមិ" នៅក្នុងកម្មវិធីមួយជាមួយនិងនាង Kimberly និងនាង Chompoo

ព័ត៌មានកំសាន្ត ៖ តារាសម្តែងថៃ លោក James jirayu បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពីពេលថ្មីៗនេះនៅក្នុងកម្មវិធីកម្សាន្តរបស់ថៃមួយ ដែលមានឈ្មោះថា "3 Zap" ដោយសារតែការច្រៀងរ៉េបបទ "បុណ្យភូមិ" ហើយនៅក្នុងនោះយើងក៏សង្កេតឃើញមានវត្តមានរបស់នាង Kimberly និងនាង Chompoo ដែលជាតារាល្បីប្រចាំប្រទេសថៃចូលរួមផងដែរ​ ហើយពួកគេក៏ភ្ញាក់ផ្អើលមិនចាញ់អ្នកគាំទ្រនៅកម្ពុជាប៉ុន្មានដែរ ។ 

គួរបញ្ជាក់ឲ្យដឹងថានេះមិនមែនជាលើកទី ១ ដែលតួប្រុសក្នុងរឿង "ឧត្តមភរិយា" បានបង្កការភ្ញាក់ផ្អើលដល់ប្រជាជនកម្ពុជា ដោយសារតែលោកអាចនិយាយនិងច្រៀងភាសាខ្មែរបានយ៉ាងទំនង និងគួរឲ្យស្រលាញ់ ហើយលើកនេះ កំលោះសង្ហា លោក James jirayu ក៏បានពាំនាំភាពសប្បាយរីករាយនិងបទចម្រៀងខ្មែរទៅកាន់ប្រទេសរបស់លោកទៀតផង ។ ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា ៕





ដោយ ៖ គន្ធា


ប្រភព ៖ ThirTeen Terrors


Tags: James jirayu Bella ranee Kimberly