CamNews

តារា 

អីយ៉ា!!! Minzy ពី 2NE1 រាំបានយ៉ាងល្អ តាមរយៈរួបភាពរាំ ដ៏មានឥទ្ធិពល

ព័ត៍មានកំសាន្ត ៖ Minzy នៅក្នុងក្រុម 2NE1 បង្ហាញក្បាច់រាំដែលមានឥទ្ធិពលរបស់នាង ក្នុងការថតរូបជាមួយ "W Korea"។

នាង Minzy បានបង្ហាញចំណង់ចំណូលចិត្ត ដូចជានាងបានរៀបចំ ក្បាច់រាំ គ្រាន់តែសម្រាប់ឱកាសនេះ។ នាងនិយាយថា " វាដូចជាបង្ហាញពី ជីវិតរបស់ខ្ញុំក្នុងការរាំមួយ។ វាជាក្បាច់រាំដែលបានបំភ្លឺខ្ញុំ។

ការថតរូបនេះបានចំណាយពេលដល់ទៅ 6 ម៉ោងប៉ុន្តែ Minzy បានបង្ហាញក្បាច់រាំរបស់នាងដែលល្អឥតខ្ចោះ ដែលធ្វើឱ្យបុគ្គលិកទាំងមូល កោតសរសើរ អំពីទេពកោសល្យរបស់នាង។

Minzy's powerful dance moves captured in beautiful photos can be found on upcoming release of 'W Korea'. The full video of Minzy's dance will be available on March 11.



នាងត្រូវបានគេសួរ ពេលណាដែលនាងបានចាប់ផ្តើមរាំ ហើយនាងបានឆ្លើយថា ខ្ញុំបានចាប់ផ្តើមរាំកាលដែលខ្ញុំមានវ័យ 4ឆ្នាំ រាងកាយរបស់ខ្ញុំ មានប្រតិកម្មនៅពេលណា ដែលខ្ញុំបានឮតន្ត្រី។ នៅពេលដែលខ្ញុំនៅតូច ជាធម្មតាម៉ាក់របស់ខ្ញុំ  រកឃើញខ្ញុំនៅក្បែរ Speaker នៅពេលដែលម្តាយខ្ញុំ បានវង្វេងនាងខ្ញុំនៅតាមដងផ្លូវ។

នាងបានបកស្រាយពីចិត្តគំនិតរបស់ខ្លួន ទៅលើការរាំ ដោយលើកឡើងថា ការរាំគឺជាវិធីថ្មីនៃការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ ប៉ុន្តែ រាំអាចនឹងមានអត្ថន័យស៊ីជម្រៅជាងនេះទៅទៀត បើយើងដាក់អារម្មណ៍ពណ៌នាអំពីវា ។ 



សន្លឹករូបភាព នៃក្បាច់រាំដ៏មានឥទ្ធិពលរបស់ Minzy អាចរកបាននៅពេលខាងមុខនេះ នៅពេលចេញផ្សាយ 'W Korea'. ខណៈ វីដេអូពេញលេញនៃការរាំ Minzy នឹងអាចដំណើរការ(ទស្សនា) បាន នៅថ្ងៃទី 11 ខែមីនា៕



ប្រែសម្រួលដោយ ៖ គន្ធា


ប្រភព ៖ allkpop