ព័ត៌មានកំសាន្ត ៖ ក្រុមអ្នកគាំទ្រ មានការអាក់អន់ ស្រពោនចិត្ត នឹងខូចចិត្តយ៉ាងខ្លាំង បន្ទាប់ពី Minzy សម្រេចចិត្តចាកចេញ ពី កំពូលក្រុមតារាចម្រៀង 2NE1 ។
ផលិតកម្ម YG Entertainment បានចេញសេចក្តីថ្លែងការណ៍ ជាផ្លូវការ ដូចខាងក្រោមនេះ ដែលមនុស្សជាច្រើន អះអាងថា រឿងនេះដូចជាបានស្តីបន្ទោសទៅលើ Minzy យ៉ាងចឹង ។
ចុងបញ្ចប់នៃ កិច្ចសន្យា របស់ 2NE1 ជាមួយ YG ដែលត្រូវបានបញ្ចប់ នាពេលខាងមុខនេះ នៅថ្ងៃទី ៥ ខែឧសភា ២០១៦ យើងបានជួប ជាមួយសមាជិក ក្រុម 2NE1 កាលពីខែមករា ដើម្បីពិភាក្សា ពីគោលបំណង របស់ពួកគេអំពី ក្នុងការចុះហត្ថលេខា ឡើងវិញ ។ ទោះយ៉ាងណា Minzy បានសម្តែងនូវ បំណង របស់នាង ដូចជាមិនចង់ចុះ កិច្ចសន្យាទាល់តែសោះ ។
ដោយយោងតាមគេហទំព័រពី Koreaboo ប៉ារបស់ Minzy មានសភាពស្ងប់ស្ងាត់ ហើយបានបង្ហោះ សារមួយ គំរាម ធ្វើសន្និសីទកាសែតមួយ ដើម្បីដោះស្រាយ បញ្ហានេះប៉ុន្តែ សារនោះ ត្រូវបានលុបចោលវិញ ។
បន្ទាប់មកគាត់បាន បង្ហោះថា វាជា ការយល់ច្រឡំ នឹងសូមឲ្យប្រជាជន អាណិតអាសូរ ជាមួយ Minzyផង ប៉ុន្តែមនុស្សជាច្រើន ជឿ និងបានមើលឃើញដោយ ផ្ទាល់ភ្នែកថា បង្ហោះនោះ គឺលើសពីអ្វីដែល គាត់បាននិយាយ ។
គេហទំព័រ Koreaboo បានចងក្រង មានប្រតិកម្មដូចខាងក្រោម នេះពី ប្រជាជនជាច្រើន ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop