(កូរ៉េ)៖ Minzy អតីតសមាជិក 2NE1 ដែលបានចាកចេញពីក្រុមទៅ ហើយបានបង្ហាញពី អារម្មណ៍សោកស្តាយ ដែលនាងមិនបានចូលរួមសម្តែងក្នុងបទ ចម្រៀងចុងក្រោយរបស់ក្រុមដែលមានចំណងជើងថា Goodbye ដែលនឹងមានតែតារាស្រី បីដួងប៉ុណ្ណោះនឹងសម្តែង បង្ហាញអ្នកគាំទ្រស្វាគមន៍ ឆ្នាំថ្មីហើយក៏ជាបទចម្រៀង ចំណងដៃចុងក្រោយរបស់ពួកគេដែរ។
កាលពីថ្ងៃទី ២០ ខែមករា កន្លងទៅនេះ Minzy បានបង្ហោះរូបសមាជិកក្រុម ទាំងអស់មានទាំងនាង ដែរនិងបង្ហាញការសោក ស្តាយដែលមិនបានចូលរួមសម្តែងលើកចុងក្រោយជាមួយដៃគូទាំងបី។ ចំណែក Sandara Park បានបង្ហាញ ឈុតខ្លីៗនៃបទចម្រៀង Goodbye ដែលនិពន្ធដោយ CL ជូនអ្នកគាំទ្របានទស្សនាទោះបីអវត្តមាន Minzy ក្តី។
នៅលើប្រូហ្វាល់របស់ក្រុមតារា ចម្រៀងក៏បានប្តូរលែងមាន Minzy និង Park Bom ទៀតហើយមានតែពីររូបប៉ុណ្ណោះគឺ CL និង Sandara Park ប៉ុន្តែទោះជាយ៉ាងណា ការរំសាយក្រុមចម្រៀង 2NE1 ដ៏ល្បីរបស់កូរ៉េនេះក៏ធ្លាប់ត្រូវបានខាង ផលិតកម្មចេញ បកស្រាយរួចមកហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង