ថៃ ៖ កាលពីសប្តាហ៍មុន វេបសាយរបស់ចិនបានចុះផ្សាយថា លោក Put Puttichai និងនាង Aom Sushar នឹងសម្តែងជាគូជាមួយគ្នានៅក្នុងរឿងភាគថ្មីមួយដែលមានចំនងជើងថា "Boss&Me" ដែលថតឡើងវិញដោយរឿងដើមរបស់ចិនស៊េរី ។
នៅថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០១៩ គេហទំព័រផ្លូវការរបស់ប្រទេសថៃបានបញ្ជាក់ថា រឿង "Boss&Me" ពិតជាបានចាប់ផ្តើមថតឡើងវិញដោយស្ថានីយ៍ទូរទស្សន៍ ONE 31 ពិតមែន ។ ហើយនេះគឺជារឿងដំបូងដែល លោក Put Puttichai និងនាង Aom Sushar ចាប់ដៃគូជាមួយគ្នា ។
Dj Push និង Aom Sushar ត្រូវបានប្រជាជនចិនស្គាល់ ព្រមទាំងមានអ្នកគាំទ្រជនជាតិយ៉ាងច្រើនទៀតផង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate