ថៃ ៖ Dj Push Puttichai និងនាង Aom Sushar បានចែករំលែកនូវអារម្មណ៍ពិតរបស់ពួកគេអំពីការសម្តែងរឿង "Boss & Me" ជាមួយគ្នាពេលក្រុងពាលីរឿងនេះ ។
"ខ្ញុំខានសម្តែងរឿងកំប្លែងបែបរ៉ូមែនទិចបែបនេះមកយូរហើយ រឿងនេះនឹងធ្វើឲ្យខ្ញុំមានការប្រកួតប្រជែងកាន់តែច្រើនឡើង។ ជាធម្មតាសម្តែងជាសុភាពបុរស ប៉ុន្តែក្នុងរឿងនេះ ខ្ញុំសម្តែងជាតួមនុស្សប្រុសស្ងៀមស្ងាត់ម្នាក់ ហើយរឿងនេះកំពុងតែចាប់ផ្តើមថត" លោក Dj Push Puttichai បញ្ជាក់ ។
ងាកមកស្តាប់សម្តីរបស់ នាង Aom Sushar វិញ នាងបាននិយាយថា "នៅពេលដែលខ្ញុំបានអានរឿងមួយនេះ ខ្ញុំចូលចិត្តវាខ្លាំងណាស់ ហើយវាគឺជាលើកដំបូងរបស់ខ្ញុំដែលបានសម្តែងជាមួយនិង Dj Push Puttichai " ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ thaiupdate