ថៃ ៖ កាលពីថ្ងៃទី ១២ ខែសីហា កន្លងទៅនេះ ប្រជាជនថៃបាននាំគ្នាប្រារព្ធពិធីដ៏ពិសេសមួយគូ ទិវាអ្នកម្តាយ ។ ជាក់ស្តែងយើងក្រលេកមកមើលតារាសម្តែងថៃវិញ ពួកគេក៏បានប្រារព្ធពិធីនេះដែរ ប៉ុន្តែមិនមែនប្រារព្ធតែជាមួយគ្រួសាររបស់ពួកគេនោះទេ ពួកគេថែមទាំងជួបជុំក្រុមគ្រួសារខាងអនាគតសាច់ថ្លៃថែមទៀតផង ។
នៅក្នុងនោះផងដែរ យើងសង្កេតឃើញថា មានតារាល្បីៗ ៣ ដួង ដែលនាំគ្នាចេញទៅទទួលទានអាហារនៅខាងក្រៅ ព្រមទាំងជួបជុំគ្រួសារខាងសង្សាររបស់ពួកគាត់ រីឯអ្នកខ្លះទៀត នាំមិត្តប្រុសឲ្យទៅជួបម្តាយ ដើម្បីបង្កើតនូវភាពស្និតស្នាល ។
អ្នកទាំងពីរដួងនោះគឺមានដូចជា នាង Yaya Urassaya, Aom Sushar និងស្រីស្អាតកូនកាត់អាល្លឺម៉ងគឺនាង Kimberly ។
១. បន្ទាប់ពីលោកប៉ាអ្នកម៉ាក់របស់នាង Kimberly បានទទួលមរណភាពទៅ គឺក្រុមគ្រួសារលោក Mark Prin នេះហើយគឺជាគ្រួសារទីពីរ ។
២. សម្រាប់នាង Yaya Urassaya និងក្រុមគ្រួសាររបស់លោក Nadech Kugimiya គឺស្និតស្នាលជាមួយគ្នាតាំងពីដើម ដូច្នេះហើយការប្រារព្ធពិធីពិសេសនេះជាមួយគ្នា កាន់តែធ្វើឲ្យគ្រួសារតារាសម្តែងទាំងពីរ ២ នេះ ស្រលាញ់គ្នាកាន់តែខ្លាំង ។
៣. ទោះបីជាទើបទាក់ទងគ្នាមិនបានប៉ុន្មាន ប៉ុន្តែនាង Aom Sushar និងលោក Amp Pithan ដូចជាច្បាស់លាស់នឹងគ្នាណាស់ រហូតបណ្តើរគ្នាជាសាធារណៈ ហើយតារាស្រីរូបនេះថែមទាំងនាំសង្សារទៅជួបអ្នកម្តាយ ក្នុងថ្ងៃទិវាអ្នកម្តាយ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ gossipstar