កាលពីថ្ងៃទី ៥ ម្សិលមិញនេះសមាជិកក្រុម Super Junior ដែលមានមាឌធំជាងគេ Shindong បានចេញ
មុខថ្លឹងគីឡូអោយអ្នកទាំងអស់គ្នាបានដឹងថាខ្លួនមានទំងន់ប៉ុន្មានក្នុងកម្មវិធី Mnet's Beatle Code 2។
មុនពេលដែលឡើងលើជញ្ជឹងកម្មវិធីបានប្រកាសថាប្រសិនបើ Shindong នៅមានទំងន់ប្រមាន ៨០
ទៅ ៨៩ គីឡូនោះ Jang Dong Min អាចរក្សាវត្តមានក្នុងកម្មវិធីបានតែប្រសិនបើគេមានទំងន់លើស
ពីនេះគេនឹងត្រូវជម្រុះចេញពីកម្មវិធី នេះគឺដូចជា Game មួយដូច្នោះដែរ។
កាលពីភាគមុននៃកម្មវិធីនេះ Shindong បានសន្យាថានិងធ្វើយ៉ាងណាដើម្បីបន្ថយគីឡូអោយបាន ១០
គីឡូដើម្បីជាវិញ្ញាសាក្នុងកម្មវិធី Game នេះ។ ហើយនៅភាគកាលពីម្សិលមិញនេះ Shindong បាន
ចូលខ្លួនថ្លឹងគីឡូជាមួយនិងលទ្ធផល ៩១.៥៥ គីឡូក្រាមប៉ុន្តែ Shindong បានប្រាប់ថានៅក្រោយឆាក
គេបានថ្លឹងទំងន់សម្លៀកបំពាក់របស់គេរួចរាល់ដោយក្នុងនោះមាន ២.២៤ គីឡូក្រាមជាទំងន់របស់
សម្លៀកបំពាក់ ដួចនេះ Shindong បានបំពេញវិញ្ញាសារបស់គេដោយរក្សាទំងន់ត្រឹម ៨០ ទៅ ៨៩
គីឡូក្រាម។