CamNews

កំសាន្ត 

Man Utd លក់ខ្សែបម្រើប្រយុទ្ធ Schneiderlin ទៅឲ្យ Everton ក្នុងតម្លៃ ២៧លានដុល្លារ

(មេនឆេស្ទើ)៖ ក្លឹបបាល់ទាត់បិសាចក្រហម Manchester United បានព្រមព្រៀងលក់កីឡាករខ្សែបម្រើប្រយុទ្ធ Morgan Schneiderlin ទៅឲ្យក្លឹបលេងក្នុងលីគកំពូលអង់គ្លេសដូចគ្នា Everton ក្រោមតម្លៃខ្លួន ២៧លានដុល្លារសហ រដ្ឋអាមេរិកកាលពីម្សិលមិញនេះ។

នេះជាកីឡាករជនជាតិបារាំងទី១ វ័យ២៧ឆ្នាំ ដែលត្រូវបាន Man Utd លក់ចេញក្នុងរដូវកាលដោះដូរកីឡាករនៅដើម ឆ្នាំ២០១៧ នេះ ក្រោយពេលគ្រូបង្វឹកថ្មីលោក Jose Mourinho បានដាក់រូបគេចូលលេងទើបបាន ៨ប្រកួតប៉ុណ្ណោះ ក្នុងរដូវកាលឆ្នាំ២០១៦-២០១៧ នេះ បន្ទាប់ពីការទិញពីក្លឹប Southampton ក្នុងតម្លៃខ្លួន ៣០លានដុល្លារកាលពីឆ្នាំ ២០១៥ ក្រោមការដឹកនាំរបស់គ្រូបង្វឹក Louis van Gaal។

ការទិញរបស់ Everton លើកនេះ គឺដើម្បីយក Schneiderlin ទៅបំពេញកន្លែងតំបន់បម្រើកណ្តាល ដែលក្លឹបទូកក្តោង មួយនេះកំពុងតែខ្វះខាត នេះបើតាមការបញ្ជាក់ឲ្យដឹងពីគ្រូបង្វឹក Ronald Koeman ខណៈដែលរូបគេប្រជែងយកកៅអី លេងជម្រើស ១១នាក់ដំបូងនៅពហុកីឡដ្ឋាន Old Trafford មិនឈ្នះគេក្នុង Premier League ៣សម័យកាលមកនេះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Man Utd