ព័ត៌មានកំសាន្ត ៖ ម្ចាស់បទ "បានបងធ្វើប្តីស្រីរស់ស្រួល" លោក ងួន ចាន់ដេវីដ ត្រូវបានគេទទួលស្គាល់ថា ជាតារាចម្រៀងមួយរូបដែលពោរពេញដោយទេពកោសល្យពិសេសចេះតែងនិពន្ធបទភ្លេង និង ទំនុកច្រៀង ហើយច្រៀងបានដោយខ្លួនឯង ។
គ្រប់បទចម្រៀងរបស់តារាវ័យក្មេងរូបនេះបាននិពន្ធតែងតែទទួលបានការគាំទ្រ និង ចាប់អារម្មណ៍ខ្លាំង ព្រោះបទទាំងនោះសុទ្ធសឹងតែជាបទញាក់កន្ត្រាក់អារម្មណ៍បង្កភាពសប្បាយរីករាយមិនស្ទើរទេដល់អ្នកគាំទ្រ ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺកាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ នេះ លោក ងួន ចាន់ដេវីដ ហៅ ដេវីត បែរជានិយាយថាចង់ឈប់តែងនិពន្ធបទភ្លេងបែបបែកស្លុយរាំហុយដី ដោយលើកឡើងថា "គិតរកប្រកាសឈប់ធ្វើបទបែកស្លុយ តែមិនច្បាស់ក្នុងចិត្ត ព្រោះខ្ញុំអត់ចេះធ្វើបទប្រភេទផ្សេងផង" ។
តែទោះបីជាយ៉ាងណាក៏ដោយចុះ ដៃគូចម្រៀងថ្មីរបស់ កញ្ញា ទេព បូព្រឹករូបនេះនៅមិនទាន់បញ្ជាក់បានយ៉ាងច្បាស់នៅឡើយទេថា ខ្លួនពិតជាឈប់ធ្វើបទបែកស្លុយ ឬ អត់ទេ ដូច្នេះមានតែចាំមើលទាំងអស់គ្នា ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB