CamNews

តារា 

សាយ សៀរ៉ា មក​ញ៉ាំបាយ​ជា​​មួយ​សម្ល ជីឆាយ ប៉ះ​ចំ​សម្ល​ជី​ឆាយ​កៅ​ស៊ូ

(ភ្នំពេញ)៖ ជារឿងគួរឲ្យភ្ញាក់ផ្អើលបំផុត សម្រាប់តារាសម្ដែងដ៏ល្បី លោក សាយ សៀរ៉ា ខណៈដែលលោក បានចេញមកញ៉ាំបាយថ្ងៃត្រង់ នៅក្នុងភោជនីយដ្ឋានមួយកន្លែង ក្នុង ទីក្រុងភ្នំពេញ ដោយបានកុំម្ម៉ង់សម្លជីឆាយ ដែលជាសម្លដែលលោកចូលចិត្ត ស្រាប់តែពេលញ៉ាំជិតអស់ បែរជាឃើញមានជីឆាយកៅស៊ូ មានលាយនៅក្នុងចានសម្លនោះ ធ្វើឲ្យលោកសម្ដែងការ ហួសចិត្តជាពន់ពេក។

ក្នុង Facebook ផ្ទាល់ខ្លួនរបស់តារាសម្ដែង លោក សាយ សៀរ៉ា បានសរសេរបង្ហោះសារ នៅប្រមាណនាទីមុននេះ ថា «មកញាំបាយ ចំជីឆាយ​កៅស៊ូ សុំពុកម៉ែបង​ប្អូន​ទាំងអស់ បើអាចឈប់ញ៉ាំទៅ ព្រោះខ្ញុំញ៉ាំចំជីឆាយកៅស៊ូ..!»។ ជាមួយគ្នានេះ លោក សាយ សៀរ៉ា ក៏បានថតរូបជីឆាយដែលធ្វើពីកៅស៊ូ នៅក្នុងសម្លនោះដើម្បីបង្ហាញផងដែរ។

ទោះបីជាយ៉ាងណា តារាសម្ដែង លោក សាយ សៀរ៉ា មិនបានប្រាប់ឈ្មោះយីហោហាងបាយ ដែលលោកបានចូលទៅញ៉ាំ ហើយប៉ះចំសម្លជីឆាយកៅស៊ូនោះឡើយ ពោលគ្រាន់តែលោកថតបង្ហោះក្នុង Facebook និងធ្វើការអំពាវនាវឲ្យបងប្អូនខ្មែរទាំងអស់​ បើអាចឈប់បាន អាចឈប់ញ៉ាំសម្លជីឆាយទាំងអស់គ្នា ព្រោះលោកបានឃើញផ្ទាល់នឹងភ្នែកថ្ងៃនេះ ដែលពីមុនលោកពុំធ្លាប់ដែលជួបប្រទះ ទាល់តែសោះ ៕




ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង


Tags: Suy Sira Phnom penh