CamNews

តារា 

Hyuna បានចែករំលែករូបភាពមួយចំនួនក្នុងឈុត ប៊ីគីនីសុិចសុី​អស់ទាស់ ជាមួយនិង​ មិត្តរបស់នាង

ព័ត៌មានកំសាន្ត ៖ រដូវក្តៅគឺជិតមកដល់ហើយពេលនេះ ហើយក្រុមតារាចម្រៀង មួយចំនួនពួកគេមិនមាន ការស្ទាក់ស្ទើរចំពោះការស្លៀកពាក់ ឈុតសម្លៀកបំពាក់ហែលទឹកនោះទេ ពួកគេថែមទាំងមានភាពសប្បាយរីករាយ ជាមួយនឹង រដូវកាលដែលពោលពេញទៅដោយ សេចក្តីសុខរបស់ពួកគេថែមទៀតផង ។ ហើយ Hyuna គឺជានារីដំបូង ចំពោះស្លៀកពាក់សិុចសុីប្រចាំឆ្នាំ មើលទៅនាងហាក់បីដូចជា សប្បាយរីករាយជាមួយនិង មិត្តរបស់នាងយ៉ាងខ្លាំង ។​


តារាស្រី Hyuna កាលពីពេលថ្មីៗនេះ បានបង្ហោះរូបនៅលើគណនី Instagram ផ្ទាល់របស់នាង ដោយនៅក្នុងរូបនោះបានឆ្លុះបញ្ចាំងឲ្យបានឃើញ ពីភាពសប្បាយរីករាយរបស់នាង នឹងមិត្តភ័ក្ររបស់នាង ថែមទៀតផង ។ ហើយនាងបានស្លៀកពាក់ អាវក្នុងពណ៍ខ្មៅ ជាមួយនិង ខោកាប៉ូយខ្លី ។ 

គួរបញ្ជាក់ឲ្យដឹងថា ក្រុមអ្នកគាំទ្រ បានសម្លឹងមើលទៅ មុខរបស់នាងហើយបាននិយាយថា មើលទៅក្នុងទឹកនោះ ហាក់បីដូចជាត្រជាក់ខ្លាំងណាស់ ហើយវាប្រាកដ ជារងារនៅពេលដែលនាង ចុះទៅងូតទឹកនោះ ។​​



ទោះបីជាយ៉ាងណាក៍ដោយ ក្រុមអ្នកគាំទ្រ នៅតែធ្វើការកោតសរសើរអំពីរូបរាង ដ៍ស្រស់ស្អាតរបស់នាង និងភាពក្លាហានក្នុងការស្លៀកពាក់ ដ៍សុិចសុី​របស់នាង​ ។ ហើយពួកគេបានបន្ថែមទៀតថា វាគឺជាពេលវេលាដ៍អស្ចារ្យរបស់នាង ក្នុងការសម្រាកលំហែកាយ ជាមួយនឹងពេលទំនេររបស់នាង ៕ 





ប្រែសម្រួល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: Hyuna Seoul South korea Kpop