ហូលីវូដ ៖ ថ្មីៗនេះមានសារព័ត៌មានជាច្រើនបានចុះផ្សាយថា នាង Selena gomez មានជម្ងឺស្លន់ស្លោររហូតយកសេរ៉ូមចេញពីដៃរបស់នាង មើលទៅហាក់បីដូចជាប៉ះពាល់ជម្ងឺផ្លូវចិត្តខ្លាំងណាស់ ។
ថ្មីៗនេះ Justin bieber ត្រូវបានគេប្រទះឃើញថា នៅក្នុងឡានជាមួយនិងប្រពន្ធរបស់ខ្លួនគឺនាង Hailey Baldwin ។ បន្ទាប់ពីនោះក៏បានលឺដំណឹងថា នាង Selena gomez កំពុងសម្រាលព្យាបាលខ្លួននៅមន្ទីរពេទ្យ ។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ នាង Hailey គឺជាបើកឡាន ចំណែកឯ Justin បែរជាអង្គុយបិទមុខ ហើយ BACKGRID និយាយថា Justin បានយំព្រោះតែព័ត៌មានរបស់ Selena ចូលមន្ទីរពេទ្យ ។
ជាការពិតណាស់ Justin និង Selena បានទាក់ទងគ្នាជាច្រើនឆ្នាំ ដូច្នេះហើយវាមិនចម្លែកពេកទេ នៅពេលដែលមនុស្សភាគច្រើនគិតថា ជម្ងឺផ្លូវចិត្តរបស់ Selena កើតមកពី Justin ។
ទទ្ទឹមនឹងនេះផងដែរ មានយំមួយផ្សេងទៀត Justin bieber ត្រូវបានគេឃើញថា បើកឡានទៅវិហារតែម្នាក់ឯងដើម្បីជួបមិត្តរបស់លោកទាំងទឹកមុខក្រៀមក្រំ ហើយក៏មានមិត្តភក្តិនៅទីនោះ ហាក់បានផ្តល់កម្លាំងចិត្ត និងជួយលួងលោមដល់លោកផងដែរ ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ kenh14