CamNews

កីឡាអន្តរជាតិ 

Hull City ប៉ះ​ក្រុម Sheffield Wednesday នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​ប្រជែង​យក​កៅ​អី Premier League

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់ Hull City ត្រូវជួបក្រុមវ័យចំណាស់ Sheffield Wednesday នៅវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់លំដាប់ទី២ អង់គ្លេស Championship ដើម្បីប្រជែងយកកៅអីឡើងទៅលេងក្របខណ្ឌកំពូល Premier League នារដូវកាលនេះ ទោះចាញក់ក្រុម Derby County ២-០ ក្នុងផ្ទះក៏ដោយ ។

សារព័ត៌មាន BBC បានផ្សាយថា ការលេងក្នុងទម្រង់បិទយប់មិញនេះ មិនបានធ្វើឲ្យម្ចាស់ផ្ទះ Hull City ខកខានវគ្គផ្តាច់ព្រ័ត្រនោះឡើយ ដោយសារតែជើងទី១ក្នុងទឹកដីរបស់ Derby County បានយកឈ្នះរហូតដល់ទៅ ៣-០ នោះ ដោយសរុបលទ្ធផលទាំងពីរជើងគឺ Hull City ៣ និង Derby County ២ ។

កីឡាករ Russell ជាអ្នករកគ្រាប់ទី១ឲ្យ Derby County យប់មិញត្រឹមចាប់ផ្តើមលេងបាន៧នាទីដំបូង និងបន្តនាំមុខ ២-០ រហូតដល់បញ្ចប់នៃការប្រកួតពេញម៉ោង ដោយសារ Own Goal របស់កីឡាករ Robertson នៅនាទីទី៣៦ ។

ជំនួបរវាងក្រុមខ្លាំង Hull City និង Sheffield Wednesday នឹងធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី២៨ ខែឧសភា ឆ្នាំ២០១៦ តែមួយជើងគត់ក្នុងទឹកដីកណ្តាលនៃកីឡដ្ឋាន Wembley នាម៉ោង ២៣៖០០នាទីយប់ ។ Hull City បានជ្រុះចេញពី Premier League កាលពីរដូវកាលមុន ៕



ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Hull City