CamNews

តារា 

ទើបប្រកាសថាមិនចង់យកកូន ឥលូវនេះតួស្រីចិត្តអាក្រក់ នាង Noey ពពោះកូនដំបូងជាមួយនិងស្វាមីសេដ្ឋីប្រាក់លាន

ថៃ ៖ ដោយសារតែមានការងារជាច្រើនខាងផ្នែកវិស័យសិល្បៈ ទើបធ្វើឲ្យតារាសម្តែងស្រីចិត្តអាក្រក់ នាង Noey chotika ធ្លាប់បានប្រកាសប្រាប់អ្នកកាសែតថា នាងនឹងពន្យារពេលយកកូនសិន ប៉ុន្តែប្រភពផ្លូវការរបស់ប្រទេសថៃបានចុះផ្សាយ កាលពីពេលថ្ងៃទី ២៤ ខែឧសភានេះថា តួស្រីក្នុងរឿង "បុផ្ផាលាក់លម្អង" រូបនេះកំពុងតែមានផ្ទៃពោះចំនួន ១៣ សប្តាហ៍ទៅហើយ ។ 






លោក Arm Maneechy ដែលជាស្វាមីសេដ្ឋីរបស់នាង Noey chotika ក៏បានសម្តែងអារម្មណ៍សប្បាយរីករាយយ៉ាងក្រៃលែង ចំពោះដំណឹងល្អមួយនេះ ។ ទោះបីជាយ៉ាងណាក៏ដោយចុះ ប្រភពដដែលនៅមិនទាន់អាចបញ្ជាក់បានទេថា កូននៅក្នុងផ្ទៃរបស់តារាថៃរូបនេះ គឺជាកូនប្រុសឬស្រីនៅឡើយទេ ប៉ុន្តែស្វាមីរបស់នាងគឺចង់បានកូនប្រុសដំបូងសិន ៕




ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Noey chotika Arm Maneechy