យ៉ាងហោចណាស់ក៏មានជីវិត ៤៨ នាក់បានបាត់បងនិងប្រមាណ ៣៥០ នាក់បានទទួលរងរបួស
ទូទាំងប្រទេសដោយគ្រោះថ្នាក់ចរាចរណ៍ក្នុងឧកាសបុណ្យចូលឆ្នាំថ្មី នេះបើតាមការរាយការណ៍
របស់មន្ដ្រីរដ្ឋ។ លោក ហាយ វ៉ារ៉ុន មន្រ្តីក្រសួងមហាផ្ទៃបានប្រាប់អោយដឹងថាជាងពាក់កណ្ដាល
នៃគ្រោះថ្នាក់សរុប ១៥៦ ករណីបង្ករដោយការបើកបរហួសល្បឿនកំណត់ ១៣ភាគរយបង្ករពី
ការបើកបរដោយស្រវឹង និងមានបញ្ហាផ្សេងៗទៀត។ ក្នុងនោះខែត្រព្រៃវែងបានជាប់ចំណាត់ថ្នាក់
លេខ ១ ជាខែត្រដែលមានគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេខណៈដែលបាត់ដំបងឋិតនៅលេខ ២
សរុបមកគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះបានយកចុះបើធៀបនឹងឆ្នាំមុន
ដែលមាន ៥៨ នាក់បានបាត់បងជីវិត និង ៤៩០ នាក់រងរបួស។
ដោយ៖ វឌ្ឍនា
ប្រភពពី៖ VOA