(កូរ៉េ)៖ Min Hyo Rin បានប្រកាសជាផ្លូវការនាងនឹងចាកចេញពី JYP Entertainment បន្ទាប់ពីកិច្ចសន្យារបស់នាង ជាមួយផលិតកម្មនេះបញ្ចប់ក្នុងខែមីនា ឆ្នាំ២០១៧។
Min Hyo Rin ជាតារាសម្តែងស្រីដំបូងដែលបានប្រកាសថានាងបានចូលរួមជាមួយ JYP Entertainment តាំងពីខែមីនា ឆ្នាំ២០១៤ ដែលមានរយៈពេលត្រឹមបីឆ្នាំប៉ុណ្ណោះហើយទម្រាំនឹងបានចេញ សម្តែង Min Hyo Rin ក៏ជា តារាស្រីម្នាក់ទទួលបាន ការហ្វឹកហាត់នៅក្នុងផលិតកម្មជា មុនរហូតឈានដល់ការកសាង កេរ្តិ៍ឈ្មោះល្បីនាពេលនេះ។
ខាង JYP Entertainment វិញបានចេញសេចក្តីថ្លែងការណ៍ថា មានការពិភាក្សាជាមួយតារាសម្តែង Min Hyo Rin ជាច្រើនដងពីរឿងកុងត្រាប៉ុន្តែនាងសម្រេចចិត្តមិនបន្តជាមួយ JYP ទៀតទេដែលនេះជាជម្រើស របស់នាងហើយខាងផលិតកម្មក៏មិនអាចបង្ខំចិត្ត Min Hyo Rin ដែរ។
មួយរយៈនេះមានប្រភពទម្លាយថា Min Hyo Rin មានទំនាក់ទំនង ជាមួយតារាចម្រៀង Taeyang ក្រុម BIGBANG ហើយទំនាក់ទំនង អ្នកទាំងពីរកើតឡើងអស់ រយៈពេលជាងមួយឆ្នាំមកហើយ តែទោះជាយ៉ាងណាក៏ ពួកគេព្យាយាមបិទបាំង មិននិយាយរឿងនេះឡើយ ពេលមានការចោទសួរ ពីអ្នកសារព័ត៌មាន៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង