(កូរ៉េ)៖ G-Dragon និង Sandara Park ត្រូវបានក្រុមអ្នកគាំទ្រជាច្រើនកំពុង ផ្តោតការចាប់អារម្មណ៍និងចោទសួរ យ៉ាងខ្លាំងថាពួកគេទាំងពីរពិតជាមាន ទំនាក់ទំនងគ្នាក្រៅផ្លូវការមែនឬយ៉ាងណា បន្ទាប់ពីឡើងសម្តែង ខនសឺតរបស់ BIGBANG កន្លងទៅ។
ពេលនេះ YG Entertainment ក៏បានចេញមុខឆ្លើយតបនឹងដំណឹងចចាមអារ៉ាមនេះដែរដោយបដិសេធថាអ្នក ទាំងពីរពុំមានទំនាក់ទំនងស្នេហានឹងគ្នាក្រៅពីការសម្តែងជូនអ្នកគាំទ្រឡើយ។
ដំណឹងចចាមអារ៉ាមថា តារាប្រុសស្រីទាំងពីរដួងនេះស្រឡាញ់គ្នាក្រៅ ឆាកក្រោយពីក្រុមអ្នកគាំទ្របានឃើញ ឈុតឆាកសម្តែងមើលទៅ ដូចជាពួកគេកំពុងលេងពិតៗដូចជា G-Dragon បានទាញដៃ Sandara មកជិតយកដៃរបស់ខ្លួនឱបក្បាលនាង រួចថើបថ្នមៗហាក់បង្ហាញពីការយកចិត្តទុក ដាក់ខ្លាំងទើបរូបភាពនេះបានលេចចេញជាដំណឹងនិងមានការចែកចាយពេញបណ្តាញសង្គម៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង