CamNews

តារា 

មើលហើយចង់ឈាមច្រមុះ ប៉ូលីសអីស្អាតម្លឹងៗ (មានប្រជុំរូបភាព និងវីដេអូ)

ព័ត៌មានកំសាន្ត ៖ IU ត្រូវបានដំឡើងឋានៈ ពីប៉ូលីសធម្មតា ទៅជា មន្ត្រីប៉ូលិស ជាន់ខ្ពស់មួយរូប ហើយនឹងមានការចូលរួមដោយ កិត្តិយសក្នុងការប្រគល់តំណែង ដែលត្រូវបានធ្វើឡើងសម្រាប់នាង។​ ខាងក្រោមនេះជារូបថត មួយចំនួនពី ពិធីតម្លើងឋានៈ។

តារាចម្រៀងរូបនេះ (IU) បានក្លាយ ជាសមាជិកដ៍មានកិត្តិយសនៃ កម្លាំងប៉ូលិស កូរ៉េខាងត្បូង ចាប់តាំងពី ខែកុម្ភៈ ឆ្នាំ 2013 នៅថ្ងៃទី 6 ខែវិច្ឆិកា ហើយនៅទីបំផុត នាងត្រូវបានគេ ប្រារព្ឋពិធីសម្រាប់ ប្រគល់តំណែង ក្នុងការខិតខំធ្វើការ របស់នាង IU ត្រូវបានគេ ដាក់ជា ឯកអគ្គរដ្ឋទូត សម្រាប់ការ ប្រឆាំងនឹងការគំរាមកំហែង និង បានចូលរួមសកម្មភាពនិង ព្រឹត្តិការណ៍នានា ដើម្បីជួយបញ្ឈប់ ការគំរាមកំហែង នៅតាមសាលារៀនផងដែរ។ 

នាងមានឈ្មោះពិតប្រាកដថា Lee Ji-eun។

អបអរសាទរ ទៅកាន់ ប៉ូលីស IU នាងពិតជាមនុស្សគំរូម្នាក់ សម្រាប់មនុស្សជំនាន់ក្រោយទាំងអស់ យើងសង្ឃឹមថា អ្នកនឹងរីករាយតាមរយៈរូបថតទាំងនេះ របស់ IU ដែលធ្លាប់តែជាមន្រ្តីប៉ូលីសធម្មតា ទៅជាមន្ត្រីប៉ូលិសជាន់ខ្ពស់៕

 








 



ប្រែសម្រូល ៖ គន្ធា


ប្រភព ៖ koreaboo


Tags: IU Seoul Lee Ji-eun