ព័ត៌មានកំសាន្ត ៖ តារាសម្តែងកំពុងតែល្បីឈ្មោះខ្លាំងគឺ អ្នកនាង ស្វែង សុជាតា ត្រូវបានក្រសួងសុខាភិបាល ចេញសេចក្តីប្រកាស បដិសេធការទទួល ស្គាល់គុណភាពឱសថគ្មានមូលដ្ឋានច្បាស់លាស់ ទើបបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់មហាជននៅក្នុងស្រុក កាលពីពេលថ្មីៗនេះ ។
ហើយមួយរយៈចុងក្រោយនេះ អ្នកនាង ស្វែង សុជាតា ក៏បានអះអាងថា "ពេលនេះខ្ញុំកំពុងធ្វើលិខិតស្នើទៅក្រសួងសុខាភិបាល និងនាំយកឱសថ ដែលខ្ញុំជឿជាក់គុណភាពបន្សាបសារធាតុញៀននោះ ដើម្បីយកចូលមន្ទីរពិសោធ និងសុំច្បាប់ធ្វើអាជីវកម្មឱសថនេះ" ។
តារាសម្តែងជើងចាស់រូបនេះបានបន្តទៀតថា "ថ្នាំនេះផ្សំពីឱសថបុរាណពិតៗ មិនមានលាយម្សៅគីមី អ្វីឡើយដូច្នេះវានឹងមិនមានការប៉ះពាល់ដល់សុខភាពទេ។ ខ្ញុំធ្វើនេះមានតែចង់ជួយសង្គ្រោះ ដើម្បីឲ្យសង្គមឃ្លាតឆ្ងាយពីគ្រឿងញៀន មិនមានចេតនាអាក្រក់ចំពោះកូនខ្មែរ និងសង្គមខ្មែរសូម្បីបន្តិច" ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB