CamNews

ភាពយន្ត 

Pirates of The Caribbean: Salazar’s Revenge កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ

កំសាន្ត ៖ កាពីទែន Jack Sparrow ដ៏ល្បីបានត្រឡប់មកវិញហើយគេមកតាមថ្មនៃអាទិទេព Poseidon ដែលអាចផ្តល់ថាមពលគ្រប់គ្រងសមុទ្រទាំងមូលដល់អ្នកដែលជាម្ចាស់វា មានតួអង្គចាស់ថ្មីជាច្រើនចូលរួមជាមួយ Jack ក្នុងការផ្សេងព្រេងថ្មីរបស់គាត់ដែលនឹងនាំភាពភ្ញាក់ផ្អើលដល់អ្នកផងដែរ ក្នុងនោះមានដូចជាលោក Brenton Thwaites ដើរជាតួ Henry Turner ដែលគាត់ធ្លាប់បង្ហាញខ្លួននៅក្នុងរឿង God of Egypt, អ្នកនាង Kaya Scodelario សម្តែងជាតួអង្គ Carina Smyth ជឿជាក់ថាអ្នកទាំងអស់គ្នាប្រាកដជាធ្លាប់ទស្សនារឿងរបស់នាងកាលពីមុនដូចគ្នា Maze Runner & The Scorch Trails។​ 



អ្វីដែលធ្វើឲ្យហ្វេនភ្ញាក់ផ្អើលនោះគឺកាលពីប៉ុន្មានសប្តាហ៍មុននេះ​​ ភាពយន្ត "Pirates of the Caribbean: Salazar's Revenge" របស់ផលិតកម្ម Disney ត្រូវរងការគម្រាមទារលុយពីចោរអនឡាញ ហើយបានប្រកាសថា ពួកគេនឹងបញ្ចេញភាពយន្តនោះបន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចេញឃ្លីប5នាទីដំបូង រហូតដល់20នាទីដំបូងបើពួកគេមិនទទួលបានលុយនោះទេ ប៉ុន្តែផលិតកម្ម Disney ក៏បានធ្វើការជាមួយភ្នាក់ងារស៊ើបអង្កេត FBI ហើយបានប្រកែកមិនព្រមបង់លុយឱ្យនោះឡើយ។ មកទល់ពេលនេះខ្សែភាពយន្តនេះផ្ទាល់ក៏មិនឃើញមានបញ្ហាអ្វីឡើយ ផ្ទុយទៅវិញត្រឹមតែប៉ុន្មានថ្ងៃនៃការបើកចាក់បញ្ចាំងដំបូងមានទស្សនិកជនទៅទស្សនាយ៉ាងច្រើននឹងរកចំណូលបានរហូតទៅដល់៦៣លានដុល្លារផងដែរ។ តើអ្នកត្រៀមសម្រាប់វគ្គទី5 នៃស៊េរីរឿង "Pirates of the Caribbean" ហើយឬនៅ? "Pirates of the Caribbean: Salazar's Revenge" មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ។





ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited


Tags: Pirates of the Caribbean Movie article