កូរ៉េ ៖ Park Shin Hye នឹងធ្វើដំណើរទៅកាន់ប្រទេសហ្វីលីភីន ក្នុងជំនួបអ្នកគាំទ្រ និងដើម្បីទៅផ្សព្វផ្សាយឲ្យហាងសម្លៀកបំពាក់ហ្វីលីភីន យីហោ BENCH!
កន្លងមក លោក Lee Min Ho និង Siwon ក៏ធ្លាប់ផ្សព្វផ្សាយឲ្យម៉ាកនេះផងដែរ ប៉ុន្តែកាលពីខែមេសា តារាសម្តែងដ៏មានទេពកោសល្យរបស់ប្រទេសកូរ៉េ កញ្ញា Park Shin Hye ត្រូវបានជ្រើសរើសជា ឯកអគ្គរាជទូតសុឆន្ទះប្រចាំ ហាងសម្លៀកបំពាក់ហ្វីលីភីន យីហោ BENCH។
តួស្រីក្នុងរឿង “Doctor” មួយនេះនឹងធ្វើដំណើរទស្សនកិច្ចនៅប្រទេសហ្វីលីភីននៅថ្ងៃទី ២៨ ខែកក្កដា ដើម្បីផ្សព្វផ្សាយយីហោ BENCH និងធ្វើជំនួបអ្នកគាំទ្រ។
ស្របនឹងដំណើរទស្សនកិច្ចនេះដែរ កញ្ញា Park Shin Hye នឹងធ្វើដំណើរទៅកាន់ទីក្រុងហុងកុងនៅថ្ងៃទី ១០មិថុនា មុនពេលដែលនាងទៅកាន់ តៃវ៉ាន់ ថៃ និងហ្វីលីភីន៕
ប្រភព៖ Koreaboo
ប្រែសម្រួល៖ High