ព័ត៌មានពីគំរោង៖
-ឈ្មោះ៖ វិមាន Royal (Royal Tower)
-គំរោងដោយ៖ the Royal Group និង Amarapura
-ទីតាំង៖ មហាវិថីព្រះមុនីវង្ស កែងមហាវិថីសព័ន្ធរូស្ស៊ី (ក្បែរវិមានកាណាឌីយ៉ា)
-ទំហំដី៖ ៤០៣៦ ម៉ែត្រការ៉េ
-ទំហំលក់សារុប៖ ៤៨០០ ម៉ែត្រការ៉េ
-ប្រភេទប្លង់៖ Studio ទំហំ ៤៧.៣ ម៉ែត្រការ៉េ, បន្ទប់គេងមួយ ៩៤.៥ ម៉ែត្រការ៉េ, បន្ទប់គេងពីរ
១២៣.៥ ម៉ែត្រការ៉េ, បន្ទប់គេងបី ២១៨ ទៅ ២៦៣.៨ ម៉ែត្រការ៉េ
-ចំនួនជាន់៖ ៣៨ ជាន់ ១៧ ជាន់សម្រាប់ការិយាល័យ ១៣ ជាន់សម្រាប់ផ្ទះរស់នៅ និងមាន
ផ្ទះប្រណិតតម្លៃថ្លៃនៅជាន់ទី ៣៥ និង ៣៦ នៅជាន់លើបង្អស់មានអាងហែលទឺក
-ទីធ្លាចតរយយន្ត៖ ២៧០ កន្លែង
-ចំនាយលើគំរោង៖ ១០២លានដុល្លាអាមេរិក
-បញ្ចប់៖ ពាក់កណ្ដាលឆ្នាំ ២០១៣Royal Tower គឺជាគំរោងរួមគ្នាមួយរបស់ The Royal Group ដែលជាក្រុមហ៊ុននាំមុខដឹកនាំ
ដោយអ្នកឧកញ៉ា គិត ម៉េង និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យហុងកុង Amarapura ហើយ
គំរោងនេះត្រូវបានគេប៉ានស្មានថានឹងចំណាយប្រាក់អស់ ១០២ លានដុល្លាអាមេរិក។
គំរោងនេះត្រូវបានប្រកាសជាសាធារណៈច្រើនឆ្នាំមកហើយដែល The Royal Group បាន
ប្រកាសថានិងបញ្ចប់នាពាក់កណ្ដាលឆ្នាំ ២០១៣ ប៉ុន្តែមិនទាន់មាននរណាដឹងទេថាតើគំរោង
នេះនឹងចាប់ផ្ដើមនាពេលណា។ ក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំទៅអ្នកឧកញ៉ា គិត ម៉េង បាន
ប្រាប់អ្នកកាសែតថាគំរោងនេះនិងចាប់ផ្ដើមនាពេលឆាប់ៗ តែកន្លងមកមួយឆ្នាំទៀតទៅហើយ
តើគំរោងនេះអាចនឹងចេញជារូបរាង ឬយ៉ាងណា?
ដោយ៖ វឌ្ឍនា