CamNews

ព័ត៌មានជាតិ 

បុរី ប៉េង ហួត នៅតែនាំមុខ នាឆ្នាំ ២០១៧ នៃព្រឹត្តិការណ៍ PropertyGuru Cambodia Property Awards

ភ្នំពេញ៖  អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដ៏សំខាន់បំផុតរបស់កម្ពុជា ត្រូវបានផ្តល់កិត្តិយសតាមកម្មវិធី PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទីពីរ នៅពេលល្ងាចនៃការបើកកម្មវិធី ការទទួលទានអាហារពេលល្ងាច និងការទំនាក់ទំនងជាមួយភ្ញៀវជាង 300 នាក់ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ ពានរង្វាន់ បូរី ប៉េង ហួត គ្រុប (អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន Grand Star Platinum ដែលទទួលបានការសាទរ) កាលពីឆ្នាំមុន បានទទួលពានរង្វាន់ចំនួនបីបន្ថែមទៀត ដូចជា ពានរង្វាន់កោតសរសើរដ៏ធំជាងគេប្រចាំឆ្នាំ – អ្នកអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា)។


គណៈវិនិច្ឆ័យឯករាជ្យបាននិយាយថា “ក្រុមហ៊ុនបុរី ប៉េង ហួត គឺជាក្រុមហ៊ុនមួយដែលបានកែប្រែទេសភាពលំនៅដ្ឋានរបស់កម្ពុជា”។ បុរី ប៉េង ហួត គឺជាអ្នកអភិវឌ្ឍន៍ដែលមានគំនិតច្នៃប្រឌិត មានយុទ្ធសាស្ត្រ និងអភិវឌ្ឍ ដោយធ្វើការជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្នដើម្បីធ្វើការសាងសង់ប្រកបដោយនិរន្តរភាព។ ជាមួយនឹងគម្រោងសាងសង់លំនៅដ្ឋានដែលមានការសាទរ ដូចជា គម្រោង Grand Star Platinum ជាដើម ក្រុមហ៊ុននេះបានលើកកម្ពស់វិស័យអចលនទ្រព្យនៅក្នុងស្រុក ដោយការអនុវត្តការអនុវត្តល្អបំផុតនៅក្នុងទីផ្សារអន្តរជាតិដោយក្តីរំភើប។ ការរកបានមេដាយសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ) និងការឌីហ្សាញស្ថាបត្យកម្មទិដ្ឋភាពទេសភាពល្អបំផុត អ្នកអភិវឌ្ឍន៍ត្រូវបានសាទរចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន និងការតំកល់ផលប្រយោជន៍លើទំនាក់ទំនងរបស់ខ្លួនអតិថិជន ដោយ “ការក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍ដំបូងគេរបស់រាជាណាចក្រ ដែលបានបង្កើតកម្មវិធីទូរស័ព្ទសម្រាប់ការចុះឈ្មោះភ្ញៀវ។”



គួររំឮកថា គម្រោងច្រើនជាង 30 គម្រោង ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានចូលរួមនៅក្នុងការប្រកួតប្រជែងក្នុងឆ្នាំនេះ។ មានពានរង្វាន់ចំនួន 17 ត្រូវបានផ្តល់ឱ្យ រាប់បញ្ជូលទាំង លិខិតសរសើរពិសេសសម្រាប់ការអភិវឌ្ឍបៃតងសម្រាប់ការវិនិយោគ MTP (ជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន Phum Barang នៅខេត្តសៀមរាប) ដែលជាពានរង្វាន់ពីរលើកនៅឆ្នាំនេះ។

គណៈអធិបតីនៃល្ងាចនេះគឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានអបអរសាទរចំពោះជោគជ័យនៃវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងសន្ទរកថាបើករបស់លោក។ អ្នកឈ្នះធំជាងប្រចាំប្រទេសកម្ពុជា នឹងបន្តឈានទៅមុខទៀត ជាមួយនឹងពានរង្វាន់ PropertyGuru Asia Property Awards ប្រកួតប្រជែងគ្នាលើកទីពីរ នៅខែវិច្ឆិកា និង Sands Expo and Convention Center នៅសិង្ហបុរី ដើម្បីប្រជែងជាបន្ត សម្រាប់អ្នកទទួលពានរង្វាន់ "ល្អបំផុតប្រចាំនៅអាស៊ី”។



បញ្ជីឈ្មោះអ្នកឈ្នះ និងអ្នកទទួលបានការស្ងើចសរសើរខ្លាំងនៅក្នុងកម្មវិធីផ្ដល់ពានរង្វាន់ PropertyGuru Cambodia Property ឆ្នាំ 2017 ៖

រង្វាន់អ្នកអភិវឌ្ឍន៍

អ្នកអភិវឌ្ឍន៍ល្អបំផុត

អ្នកឈ្នះ៖ បូរី ប៉េងហួត គ្រុប

រង្វាន់នៃអ្នកល្អបំផុតក្នុងចំណោមអ្នកល្អបំផុត

ការអភិវឌ្ឍន៍ខុនដូ ល្អបំផុត (កម្ពុជា)

អ្នកឈ្នះ៖ Habitat ដោយ Habitat

ការអភិវឌ្ឍន៍លំនៅដ្ឋាន ល្អបំផុត (កម្ពុជា)

អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប

រង្វាន់ពិសេស

ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍបៃតង

អ្នកឈ្នះ៖ Phum Barang ដោយ MTP Invest

រង្វាន់ផ្នែកអភីវឌ្ឍន៍

ការអភិវឌ្ឍន៍ខុនដូ ល្អបំផុត (ភ្នំពេញ)

អ្នកឈ្នះ៖ Habitat ដោយ Habitat

អ្នកទទួលការស្ងើចសរសើរបំផុត៖ The Gateway ដោយ TACC (C.R.) Ltd

ការអភិវឌ្ឍន៍លំនៅដ្ឋាន ល្អបំផុត (ភ្នំពេញ)

អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប

អ្នកទទួលការស្ងើចសរសើរបំផុត៖ Residence90 ដោយ Phnom Penh City Center

ការអភិវឌ្ឍន៍លំនៅដ្ឋាន ល្អបំផុត (សៀមរាប)

អ្នកឈ្នះ៖ Phum Barang ដោយ MTP Invest

អ្នកទទួលការស្ងើចសរសើរបំផុត៖ Les Bijoux d'Angkor ដោយ RGL Equity (Siem Reap) Co., Ltd

អ្នកអភិវឌ្ឍការិយាល័យល្អបំផុត

អ្នកឈ្នះ៖ The Vanguard ដោយ Phnom Penh City Center

អ្នកទទួលការស្ងើចសរសើរបំផុត៖ The Gateway ដោយ TACC (C.R.) Ltd

ការអភិវឌ្ឍលក់រាយល្អបំផុត

អ្នកឈ្នះ៖ Copper Cambodia ដោយ LMYP Co., Ltd

អ្នកទទួលការស្ងើចសរសើរបំផុត៖ The EDGE ដោយ Phnom Penh City Center

ការអភិវឌ្ឍន៍សណ្ឋាគារល្អបំផុត

អ្នកឈ្នះ៖ Courtyard ដោយ Marriott Phnom Penh by Khou Investment Co., Ltd

អ្នកទទួលការស្ងើចសរសើរបំផុត៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA

ការអភិវឌ្ឍប្រើប្រាស់ចម្រុះល្អបំផុត

អ្នកឈ្នះ៖ The Gateway ដោយ TACC (C.R.) Ltd

អ្នកទទួលការស្ងើចសរសើរបំផុត៖ D’Seaview ដោយ Camhomes (Under HLH Group)

រង្វាន់ផ្នែកឌីស្សាញ

ការឌីស្សាញស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត

អ្នកឈ្នះ៖ Residence90 ដោយ Phnom Penh City Center

អ្នកទទួលការស្ងើចសរសើរបំផុត៖ Habitat ដោយ Habitat

ការឌីស្សាញផ្នែកខាងក្នុងលំនៅដ្ឋានល្អបំផុត

អ្នកឈ្នះ៖ Habitat ដោយ Habitat

អ្នកទទួលការស្ងើចសរសើរបំផុត៖ Les Bijoux d'Angkor ដោយ RGL Equity (Siem Reap) Co., Ltd

ការឌីស្សាញស្ថាបត្យកម្មលក់រាយល្អបំផុត

អ្នកឈ្នះ៖ The EDGE ដោយ Phnom Penh City Center

ការឌីស្សាញស្ថាបត្យកម្មសណ្ឋាគារល្អបំផុត

អ្នកឈ្នះ៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA

ការឌីស្សាញផ្នែកខាងក្នុងសណ្ឋាគារល្អបំផុត

អ្នកឈ្នះ៖ Rosewood Phnom Penh ដោយ Vattanac Capital

អ្នកទទួលការស្ងើចសរសើរបំផុត៖ Courtyard ដោយ Marriott Phnom Penh by Khou Investment Co., Ltd

អ្នកទទួលការស្ងើចសរសើរបំផុត៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA

ការឌីស្សាញស្ថាបត្យកម្មទេសភាពល្អបំផុត

អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប

អ្នកទទួលការស្ងើចសរសើរបំផុត៖ Habitat ដោយ Habitat 




Tags: social news