(អាមេរិក)៖ Drake និង Taylor Swift ដែលជាគូស្នេហ៍ដ៏ផ្អែមល្ហែម ហើយក៏ធ្លាប់ត្រូវបានឪពុកម្តាយ Drake ចេញមុខប្រកាស រួចមកហើយថា គេអាចនឹងនៅក្មេងខ្ចីណាស់ ក្នុងរឿងស្នេហា ខណៈដែលគាត់សរសើរថា Taylor មានភាពចាស់ទុំជាងនោះ ក៏មិនបានធ្វើឲ្យស្នេហា អ្នកទាំងពីរមានបញ្ហាដែរ ហើយពួកគេ រឹតតែបង្ហាញក្តីស្រឡាញ់គ្នា មួយកម្រិតទៀត។
ថ្មីៗនេះ ដើម្បីទាក់ចិត្តគូស្នេហ៍ Drake ក៏បានស្វែងរកនូវអ្វី ជាវត្ថុដែលនាងពេញចិត្តបំផុតនោះ គឺកូនឆ្មាដ៏គួរឲ្យស្រឡាញ់ ដែលខ្លួនបានទិញ ពីហាងសត្វចិញ្ចឹម PetCo ព្រមទាំងប្រាប់ឲ្យគេឌីហ្សាញ កាបូបយួរសម្រាប់ដាក់កូនឆ្មា នោះយ៉ាងងាយស្រួល ដើម្បីឲ្យ Taylor អាចយកវាដើរតាម គ្រប់ទីកន្លែង។ Drake ដឹងថា តារាចម្រៀង ជាគូស្នេហ៍រូបនេះ ស្រឡាញ់សត្វឆ្មាប៉ុណ្ណា ហើយក៏ចង់ឲ្យនាងដឹងថា គាត់ក៏ស្រឡាញ់នាងខ្លាំងប៉ុណ្ណឹងដែរ។
កាលពីថ្ងៃទី ២៣ តុលាកន្លងទៅនេះ Drake និង Taylor បានចំណាយពេលរួមគ្នា ស្ទើរពេញមួយថ្ងៃ ដើម្បីប្រារព្ធថ្ងៃកំណើត Drake ទៀតផង មិនតែប៉ុណ្ណោះក៏មានដំណឹង លេចឮថា អ្នកទាំងពីរ កំពុងតែថតចម្រៀងរួមគ្នា បន្ទាប់ពីអ្នកគាំទ្រ បានឃើញរូបភាពជាច្រើនសន្លឹក ដែលពួកគេថតក្នុងស្ទីឌីយោ រួចបង្ហោះនៅលើ Instagram៕
ផ្តល់សិទ្ធិដោយ ៖ ខ្មែរថកឃីង