CamNews

តារា 

ក្រុម​តារា​ចម្រៀង​ល្បី​របស់​កូរ៉េ BLACKPINK ទទួល​​បំរាម​ មិន​ឲ្យ​យក​អំណោយ​មាន​តម្លៃ​​​ពី​អ្នក​គាំទ្រ

(កូរ៉េខាងត្បូង)៖ BLACKPINK ក្រុមតារាចម្រៀងស្រីដ៏ល្បីរបស់កូរ៉េ ដែលទទួលបានការគាំទ្រយ៉ាងលើសលប់ ពីទស្សនិកជន តាំងតែពីចេញអាល់ប៊ុមចម្រៀងលើកដំបូង តែពេលនេះក្រុមតារាចម្រៀងរបស់ YG Entertainment បានសាងភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលពួកគេបដិសេធ មិនទទួលកាដូពីអ្នកគាំទ្រ ក្រោយពីសម្តែងលើឆាកតន្ត្រី កាលពីថ្ងៃទី៣ ខែធ្នូ កន្លងទៅនេះ។

ចម្លើយដែលមហាជនចង់ដឹង ហេតុអ្វីក៏តារាចម្រៀងស្រីរបស់ YG Entertainment មិនទទួលយកវត្ថុអំណោយពីអ្នកគាំទ្របែបនេះ តែក៏មានការលើកឡើងថា នេះជាបញ្ជារបស់អ្នកគ្រប់គ្រង។

រូបភាពដែលចាប់បានពីកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញ តារាស្រីម្នាក់របស់ BLACKPINK គឺ Jisoo បានសម្តែងភាពទន់ភ្លន់ចំពោះអ្នកគាំទ្រ ទោះបីនាងមិនទទួលយកកាដូមានតម្លៃពីពួកគេក៏ដោយ តែយ៉ាងណាសម្រាប់អំណោយបន្តិចបន្តួច ក្រុមតារាចម្រៀង BLACKPINK ក៏ព្រមទទួល ក្រោយពីមានគោលការណ៍ ពីអ្នកគ្រប់គ្រង ហាមមិនឲ្យតារាណាម្នាក់ ទទួលយកវត្ថុមានតម្លៃពីអ្នកគាំទ្រណាឡើយ។

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង