CamNews

តារា 

តារាចម្រៀងកូរ៉េក្រុម Blackpink ទទួលប្រជាប្រិយភាពខ្លាំងលើទឹកដីថៃរហូតក្លាយជា Thailand Princess

(កូរ៉េ)៖ តារាចម្រៀង Lisa សមាជិកក្នុងក្រុម BLACKPINK បានក្លាយជាតារាស្រីដ៏មានប្រជាប្រិយភាពនៅលើទឹកដីប្រទេសថៃ ហើយកាលពីឆ្លងឆ្នាំសកលថ្មីៗនេះ Lisa ក៏ត្រូវបានអ្នកគាំទ្រទទួលស្វាគមន៍យ៉ាងកុះករខណៈដែលនាងត្រឡប់ទៅលេងស្រុកកំណើតក្នុងប្រទេសមួយនេះ។

តារាចម្រៀងស្រីក្រុម BLACKPINK របស់កូរ៉េដ៏ល្បីនេះបានក្លាយជាអ្នកហាត់រៀនរបស់ YG Entertainment ហើយក៏បានផ្លាស់ទៅកូរ៉េនៅឆ្នាំ២០១១ ដែលពេលនោះនាងពិតជាទទួលបានប្រជាប្រិយភាពខ្លាំងណាស់ទោះបីត្រឹមតែជាអ្នកទទួលការហ្វឹកហាត់ក៏ដោយ។

កំឡុងពេល Lisa ធ្វើដំណើរមកលេងទឹកដីថៃ មានអ្នកគាំទ្រជាច្រើនឈររង់ចាំវត្តមានរបស់នាងនៅឯព្រលានយន្តហោះហើយក៏បានជជែកលេងនឹងគ្នាទៀតផងដែរ តារាស្រីរូបនេះត្រូវបានគេឲ្យរហ័ស្សនាមថា Thailand Princess ចំណែកនៅទឹកដីកូរ៉េខាងត្បូងវិញ Lisa ក៏ចាប់ផ្តើមបោះជំហានខ្លាំងលើវិថីសិល្បៈព្រោះតែអ្នកគាំទ្រពេញចិត្តនឹងរូបសម្រស់ព្រមទាំងទេពកោសល្យរបស់នាងដូចគ្នាហើយបច្ចុប្បន្នតារាកូរ៉េដែលមានដើមកំណើតលើទឹកដីថៃរូបនេះក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំងមិនខុសពីមុនទេ៕


ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង 

Tags: BLACKPINK