CamNews

តារា 

បែកធ្លាយរូបថតរបស់នាង Bella ranee ជាមួយនិងអតីតមិត្តប្រុស កាលនៅជាសិស្ស

នាង Bella Ranee មានទាក់ទងគ្នាជាមួយនិង លោក Weir Sukollawat អស់រយៈពេលជាង ៥ ឆ្នាំមកហើយ ។ តារាថៃទាំងពីរដួងនេះ ថែមទាំងដឹកដៃគ្នាទៅសាងស្នេហានៅឯក្រៅប្រទេស ព្រមទាំងតាមបណ្តាខេត្តនាៗនៅក្នុងប្រទេសថៃផងដែរ។

អ្វីដែលកំពុងតែក្តៅគកុកក្នុងពេលនេះគឺ រូបថតរបស់នាង Bella Ranee និងសង្សារចាស់ ត្រូវបានបែកធ្លាយពេញប្រទេសថៃ និងមានចំនួនអ្នកចែកចាយជាច្រើនថែមទៀតផង។

កាលពីម្សិលមិញនេះមានគេហទំព័រល្បីឈ្មោះមួយរបស់ប្រទេសថៃបានសរសេរអំពីអតីតមិត្តប្រុសតារាសម្តែងស្រីរូបនេះ ជាមួយនិង Bella ranee ជាមួយនិងរូបថតរបស់អ្នកទាំងពីរ កាលពីអតីតកាលថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយចុះ នៅក្នុងរូបថតនោះ តួស្រីក្នុងរឿង “ស្នេហ៍ជ្រែកវណ្ណៈ” មើលទៅហាក់បីជាក្មេងខ្លាំង និងកំពុងតែស្ថិតក្នុងវ័យសិក្សាផងដែរ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា នៅក្នុងអត្ថបទនោះមិនបានបញ្ជាក់អត្តសញ្ញរបស់អតីតមិត្តប្រុសនាង Bella ranee ឡើយ ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ thaistarnews


Tags: Bella ranee