CamNews

ភាពយន្ត 

Kung Fu Yoga ខ្សែភាពយន្តថ្មីដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាសើចចុកពោះ (Trailer Inside)

តារាជើងចាស់ដែលល្បីខាងសម្តែងឈុតកាប់ចាក់វាយប្រហារប្រយុទ្ធ និងក្បាច់គុន ប៉ុន្តែលាយឡំដោយភាពកំប្លែងៗ លោក Jackie Chan នឹងបង្ហាញមុខក្នុងភាពយន្តមានចំណងជើងថា "Kung Fu Yoga" ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ។ មិនដូចភាពយន្តមុនៗទេ ព្រោះពេលនេះ Jackie Chan ពួតដៃគ្នាជាមួយតារាល្បីៗកប់ស៊េរីរបស់ Bollywood តារាសម្តែងប្រុសរបស់ហុងកុង និងសមាជិកក្រុមចម្រៀង EXO របស់កូរ៉េគឺលោក Yixing (Lay) ដូច្នេះគ្រាន់តែតួសម្តែង គឺកប់ស៊េរីទៅហើយ។


លើសពីនេះទៅទៀតលោក Jackie Chan ឥឡូវនេះមានសមត្ថភាពសម្តែងថ្មីមួយទៀតហើយ បន្ថែមលើទេពកោសល្យដ៏សម្បូរបែបរបស់លោក ពោលគឺចង្វាក់រាំ Bollywood ដែលនឹងមានបង្ហាញឲ្យឃើញនៅក្នុងរឿង Kung Fu Yoga នេះផងដែរ។ លោក Jackie Chan ក៏បាននិយាយ លាយឡំដោយភាពកំប្លែងថា "Farah Khan ពិតជាអ្នកដឹកនាំរឿងដ៏ អស្ចារ្យ! ខ្ញុំមិនដែលឃើញផលិតករភាពយន្តស្រីណាអាចស្រែកជំទាលដាក់មនុស្សរាប់ពាន់នាក់ ពេលកំពុងថតរឿងអញ្ចឹងទេ!"។ កុំភ្លេចណាធានាថាសើចចុកពោះជាមួយនឹងរឿង Kung Fu Yoga ទាំងអស់គ្នាដែលរឿងនេះកំពុងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយជាមួយនឹងការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនដែលជាអ្នកស្នេហាវិស័យខ្សែភាពយន្តចិនផងដែរ។


ចុចទីនេះដើម្បីទស្សនា trailer

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូល ទៅ កាន់ ចៃកុន តាមប្រព័ន្ធ  បណ្តាញ សង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុន ជាមិត្ត  ក្នុង កម្មវិធី LINE ដែល មាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់   ពីភាពយន្តជារៀងរាល់អាទិត្យ៕


 

ប្រភព ៖ Westec Media Limited



Tags: Westec Journey to the west 2 Movie Jaikon Kong Fu Yoga