កូរ៉េ៖ កាលលេចវត្តមាននាង Park Bom និងនាង Sandara Park សមាជិកក្រុមតារាចម្រៀង 2NE1 នៅឯព្រលានយន្តហោះអ៊ីនឈុន ទីក្រុង អ៊ីនឈុន ប្រទេសកូរ៉េខាងត្បូង ធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើល ចំពោះវត្តមានរបស់អ្នកទាំង ២ ។ បើតាមប្រភពព័ត៌មានកម្សាន្ត បរទេស ចេញផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញានេះ ។
កាលពីល្ងាចម្សិលមិញ សមាជិកក្រុមតារាចម្រៀង 2NE1 នាង Park Bom និង Sandara Park បានមកដល់ប្រទេសកូរ៉េខាងត្បូងវិញហើយ បន្ទាប់ពីបានចូលរួមការប្រគំតន្ត្រី កាលថ្ងៃទី ១៣ និង១៤ ខែកញ្ញា កន្លងទៅនៅប្រទេស សិង្ហបុរី នៅពេលមកដល់ ព្រលានយន្តហោះ អ៊ីនឈុន នាង Park Bom និង នាង Sandara Park ទទួលការយកចិត្តទុកដាក់ និងការថតរូបពីសំណាក់ ទស្សនិកជននៅទីនេះ យ៉ាងខ្លាំ។
ការសម្ដែងរយៈពេល២ ថ្ងៃនៅក្នុងប្រទេសសឹង្ហបុរី ត្រូវបានទស្សនិកជន រាប់ម៉ឺននាក់គាំទ្រ និងចូលទស្សនា ក្រុមតន្រ្តីដ៏ពេញនិយមនេះ ហើយជាជោគជ័យគួរជាទីមោទន សម្រាប់សមាជិក ក្រុម 2NE1 ៕