(ភ្នំពេញ)៖ ស្របពេលដែលបណ្តាសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយទៅលើសកម្មភាពថតវីដេអូបញ្ចេញសុដល់ស្ទើរតែលេចចេញមួយកំណាត់ល្វែងលើរបស់តារាស្រីនាង សេង សូណា យ៉ាងព្រោងព្រាតមកនេះក៏ស្រាប់តែមានការបញ្ចេញមត្តិរិះគន់វាប្រហាខ្លាំងៗទៅលើឥរិយាបទមិនសមគួររបស់តារាស្រីរូបនេះដែលបានបង្ហាញល្វែងដើមទ្រូងខាងលើយ៉ាងធំដើម្បីទាញរកប្រជាប្រិយក្រោយស្ងាត់ពីសិល្បៈមួយរយៈពេលចុងក្រោយបន្ទាប់បែបធ្លាយដំណឹងមានកូនអត់ប្តីនោះ។
មុននេះបន្តិចគេសង្កើតឃើញមានបណ្តាញសារព័ត៌មានក្នុងស្រុកមួយចំនួនបានធ្វើការចុះផ្សាយនូវអត្ថបទព័ត៌មានដោយភ្ជាប់ជាមួយនឹងរូបថតដ៏សិចស៊ីបញ្ចេញគល់សុដន់របស់នាង សេង សូណា ទើបធ្វើឲ្យទស្សនិកជនមានការចាប់អារម្មណ៍ផ្ទុះការរិះគន់ជាថ្មីដោយចោទជាសំនួរថា តើនាងមានបេះដូងជាខ្មែរទេទើបបានជាធ្វើបែបនេះ?តើក្រសួងគួរចាត់វិធានការបែបណាទៅលើរឿងនេះដើម្បីកំឲ្យមានគំរូអាក្រក់បែនេះទៀត?
ជាមួយនឹងការបញ្ចេញរូបថតដ៏សិចស៊ីមើលឃើញល្វែងខាងលើស្ទើរមើលឃើញច្បាស់ដូចថ្ងៃបង្ហាញឲ្យមហាជនឃើញជាសាធារណៈបែរនេះមានទស្សនៈមួយចំនួនបានលើកឡើងថា សេង សូណា បញ្ចេញរូបថតសិចស៊ីចំហល្វែងលើស្ទើរអាក្រាតកាយនេះទំនងជានាងចង់បញ្ចេញឲ្យអស់ដៃដើម្បីដណ្តើមតំណែងសិចស៊ីពីនាងដេននី ខ្វាន់ មកវិញសម្រាប់ឆ្នាំ២០១៦នេះព្រោះតាមរយៈរូបថតសិចស៊ីនេះអាចជាចេតនាមួយដើម្បីទាញការចាប់អារម្មណ៍ពីសំណាក់ក្រុមកន្លងជាបុរសៗសម្បូទ្រព្យ។
ស្រពេលគ្នានេះដែរក៏មានមហាជនអ្នកគាំទ្រជាច្រើនបានធ្វើការរិះគន់ចាំៗផងដែរចំពោះទង្វើបបង្ហាញភាពសិចស៊ីដើម្បីរកប្រជាប្រិយភាពដោយភ្លេចគិតពីប្រពៃណីដ៏ល្អផូផង់របស់ខ្មែរពីសំណាក់តារាស្រីនាង សេង សូណា ថា ជារូបថតសិចស៊ីហួសហេតុនាំឲ្យប៉ះពាល់ដល់តម្លៃនារី និងសង្គមខ្មែរដែលធ្លាប់តែមានវប្បធម៌ប្រពៃណីដ៏ល្អហើយទង្វើដែលនាងធ្វើនេះគឺវាហាក់ដូចជាជ្រុលហួសហេតុពេកហើយ៕
ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង