CamNews

តារា 

សេង សូណា ច្រានចោល កុងត្រា ថត​រឿង​សិច ឲ្យ​ផលិត​កម្ម​ក្រៅ​ស្រុក

ភ្នំពេញ៖ ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយចំនួន បានសរសេរ ពាក់ព័ន្ធ នឹងតារាសម្ដែងសិចស៊ី សេង សូណា ចុះកុងត្រា ថតរឿងសិច បានក្លាយជាចំណោទបញ្ហា សម្រាប់មហាជនទូទៅ ដែលកំពុងក្លាយជារឿង ក្តៅគគុក ក្នុងការតាមដានចង់ដឹង ក្នុងនោះ សេង សូណា ក៏បានទទួលរងការរិះគន់ មិនសំចៃមាត់ថា នាងថតរឿងបែបនេះ ដោយមិនមានការខ្លាចរអាចិត្តមហាជន និងជាន់ឈ្លីប្រពៃណីវប្បធម៌ដ៏ផូរផង់ របស់យើងទៀតផង ។

ស្របពេលដែលពាក្យរិះគន់ កំពុងតែវាយប្រហារនាង គ្រប់ទីកន្លែងនោះ តារាស្រីសម្បូរសាច់ដើមទ្រូងធំមូលក្បំ សេង សូណា បានចេញមុខបញ្ចេញប្រតិកម្ម ឆ្លើយបដិសេធន៍ថា នាងមិនបានទទួលថតរឿងនេះ(សិច) ហើយសុំចិត្តទស្សនិកជន ឈប់សរសេរព័ត៌មានវាយប្រហារនាង បែបនេះតទៅទៀត ។

តាមរយៈសារខ្លីមួយ ដែលតារាសម្តែងសិចស៊ីនិយមស្លៀកពាក់បង្អួត សាច់ដើមទ្រូងនាង សេង សូណា បានសរសេរ ដោយបង្ហាញ អារម្មណ៍ខឹងក្រោធថា «ចាស ខ្ញុំសុំទោស ខ្ញុំអត់បានថតរឿងសិចទេ ថតតែរឿងអត់សិចស៊ីប៉ុណ្ណោះ កុំយករឿងខ្ញុំយក និយាយអ៊ីចឹងអី.. ខ្ញុំសូមអធ្យាស្រ័យពេលនេះ ខ្ញុំនៅនិយាយស្លូត តែកុំធ្វើឲ្យខឹងប្រយ័ត្នកាចវិញ ហើយចាំមើលទៅអ្នកសរសេរថា ខ្ញុំថតរឿងសិចហ្នឹង…»។

សម្រាប់ការលើកឡើង ខាងលើរបស់ នាង សេង សូណា បានបង្ហាញអះអាង ប្រាប់មហាជនយ៉ាងច្បាស់ថា ចំពោះរឿងដែលលេចឮថា នាងកុងត្រាថតរឿងសិច ជាមួយផលិតកម្មក្រៅស្រុកនោះ មិនមែនជារឿងពិតទេ ហើយនឹងស្នើសុំចិត្តអ្នកសរសេរព័ត៌មាន កុំឲ្យបន្តសរសេរបែបនេះតទៅទៀត ។ នៅក្នុងនោះ សេង សូណា ក៏បានព្រលយតបត ទៅអ្នកសរសេររឿង របស់នាងនោះថា ចាំមើលទៅអ្នកដែលសរសេរ តែនាងមិនបានបញ្ជាក់ថា នាងនឹងមានគម្រោងចាត់វិធានតាមផ្លូវច្បាប់ជាមួយ អ្នកសរសេររូបនោះ ឬយ៉ាងណាឡើយ ព្រោះថា នាងមិនបានបញ្ជាក់ប្រាប់ច្បាស់នោះទេ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Seng sona Star news local news