ភ្នំពេញ៖ ខណៈដែលបណ្តាសារព័ត៌មាន ក្នុងស្រុកមួយចំនួន បានធ្វើការចុះផ្សាយទៅលើសកម្មភាព ថតបញ្ចេញគល់សុដល់ស្ទើរតែ លេចចេញមួយកំណាត់ល្វែងលើ របស់តារាស្រីនាង សេង សូណា យ៉ាងព្រោងព្រាតមកនោះ ក៏ស្រាប់តែមានការបញ្ចេញមត្តិរិះគន់ វាប្រហាខ្លាំងៗទៅលើភាពមិនសម គួរ របស់តារាស្រីរូបនេះដែលបានបង្ហាញល្វែងដើមទ្រូងខាងលើយ៉ាងធំ ដើម្បីទាញរកប្រជាប្រិយភាព ផ្ទាល់ខ្លួន ។
ថ្មីៗនេះគេសង្កើតឃើញមានបណ្តាញសារព័ត៌មានក្នុងស្រុកខ្លះ បានធ្វើការចុះផ្សាយនូវអត្ថបទព័ត៌មាន ដោយភ្ជាប់ជាមួយនឹង រូបថតដ៏សិចស៊ីបញ្ចេញគល់សុដន់ របស់នាង សេង សូណា ទើបធ្វើឱ្យទស្សនិក ជនមានការចាប់អារម្មណ៍ និង បានបញ្ចេញការរិះគន់ ដោយចោទជាសំនួរថា តើនាងមានសញ្ជាតិ ជាខ្មែរ ឬមិនមែន ទើបបានជាធ្វើបែបនេះ? តើក្រសួងគួរចាត់វិធានការ បែបណាទៅលើរឿងនេះ?
ជាមួយនឹងការបញ្ចេញរូបថតដ៏សិចស៊ី មើលឃើញល្វែងខាងលើ ស្ទើរច្បាស់ដូចថ្ងៃបង្ហាញឱ្យមហាជន ឃើញជាសាធារណៈបែរនេះ មានទស្សនៈពីរផ្ទុយគ្នាលើកឡើងថា សេង សូណា បញ្ចេញរូបថតសិចស៊ី ចំហល្វែងលើស្ទើរអាក្រាតកាយនេះ ទី១- ទំនងជានាងចង់បញ្ចេញ ឲ្យអស់ដៃដើម្បីដណ្តើមតំណែង សិចស៊ីឆ្នាំ១០១៤។ ចំណែកឯទស្សនៈទី២- គេនិយាយថា តាមរយៈរូបថតសិចស៊ីនេះ អាចជាចេតនា មួយ ដើម្បីទាញ ការចាប់អារម្មណ៍ពីសំណាក់ក្រុមកន្លង់ ជាបុរសៗសម្បូទ្រព្យ។
ស្រពេលគ្នានេះដែរក៏មានមហាជនអ្នកគាំទ្រជាច្រើន បានធ្វើការរិះគន់ចំៗផងដែរ ចំពោះទង្វើបញ្ចេញ ភាពសិចស៊ី ដើម្បីរកប្រជាប្រិយភាព ដោយភ្លេចគិតពីប្រពៃណី ពីសំណាក់តារាស្រីនាង សេង សូណា ថា ជារូបថតសិចស៊ីហួសហេតុនាំ ឲ្យប៉ះពាល់ដល់សង្គម និងវប្បធម៌ប្រពៃណី ហើយទង្វើដែលនាងធ្វើ នេះគឺវាហាក់ដូចជាជ្រុលហួសហេតុពេកហើយ។
អ្នកនិយមតាមដានវិស័យសិល្បៈ បានលើកឡើងថាក្នុងមួយរយៈពេលចុងក្រោយនេះ គេតែសង្កេត ឃើញមានតារាប្រុស-ស្រីរបស់ខ្មែរ ជាច្រើនបានធ្វើការ ប្រកួតប្រជែងគ្នាក្នុងការថតរូប បញ្ចេញសាច់ ភ្លៅដើមទ្រូង និង រូបឱបរឹតគ្នាបង្ហាញពីភាពស្រើបស្រាល ដែលមើលទៅគួរឱ្យញាក់សាច់ ដើម្បីជាការ ទាក់ទាញ ប្រជាប្រិយភាព និង ធ្វើឲ្យកេរ្តិ៍ឈ្មោះឱ្យកាន់តែល្បីរហូតស្ទើរតែភ្លេច ប្រពៃណីខ្លួននិងដើម កំណើត ថាខ្លួនមាន ប្រពៃណីបែបណា ហើយគួរតែ ស្លៀកពាក់ និង ប្រកាន់ចរិកបែបណា។
មិនតែប៉ុណ្ណោះថ្មីៗនេះក៏មានមហាជន អ្នកគាំទ្រជាច្រើនបានធ្វើការរិះគន់ចាំៗផងដែរ ទៅលើតារា ប្រុស-ស្រីរបស់ខ្មែរមួយចំនួន ដែលតែងតែបញ្ចេញភាព សិចស៊ីបង្អួតនៅលើ បណ្តាញទំនាក់ទំនង សង្គម ហ្វេសប៊ុក ដើម្បីរកប្រជាប្រិយភាពដោយភ្លេចគិតពីប្រពៃណីជាខ្លួន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល