CamNews

តារា 

តារាស្រីទាំង ៥ ដួង ដែលជួបគ្រោះថ្នាក់ខ្លាំងបំផុត ស្ទើរតែនឹងបាត់បង់ជីវិត

ថៃ ៖ តារាស្រីទាំង ៥ ដួង ដែលជួបគ្រោះថ្នាក់ខ្លាំងបំផុត ស្ទើរតែនឹងបាត់បង់ជីវិត ។ តោះទៅស្គាល់ពួកគាត់ទាំង ៥ រូបនៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ។

១. នាង Tangmo Nida

តារាថៃរូបនេះបានជួបគ្រោះថ្នាក់ចរាចរណ៍កាលពីថ្ងៃទី ០៦ ខែមេសា ឆ្នាំ ២០១៧ នេះ ដោយឡានត្រូវក្រឡាប់ចុះពីលើផ្លូវដ៏ខ្ពស់ ហើយមូលហេតុដែលធ្វើឲ្យរឿងនេះកើតឡើង គឺដោយសារតែបើកបរទាំងខ្លួនឯងកំពុងតែងងុយគេង ។ បន្ទាបពីនោះនាងក៏ត្រូវបានទទួលការព្យាបាលអស់រយៈពេល ៣ ខែឯណោះ ទម្រាំធូរស្បើយ ។ 


២. នាង Margie rasri

កូនក្រមុំដែលជិតចូលរោងការក្នុងពេលឆាប់ៗ នាង Margie rasri បានជួបគ្រោះថ្នាក់មួយ កាលពីថ្ងៃទី ២៩ ខែវិឆ្ឆកា ឆ្នាំ ២០០៩ ហើយនាងក៏បានបាក់ជង្គង់ និងកន្លែងសំខាន់ៗជាច្រើនទៀត ។ 



៣. នាង Amy amelia

តារាថៃរូបនេះឡានរបស់នាងបានទៅបុក បុកបង្គោលភ្លើងនៅលើផ្លូវមួយ និងរងរបួសធ្ងន់ធ្ងរពេញរាងកាយ ហើយត្រូវប្រើរយៈពេលព្យាបាលជិត ២ ឆ្នាំឯណោះ ។ រីឯមហាជនវិញ គិតថាតារាស្រីរូបនេះ ប្រហែលជានៅសល់ជីវិតត្រលប់មកវិញទេ ប៉ុន្តែនៅទីបំផុតនាងក៏មិនអី ។

៤. នាង Ornate d.caballes

កាលពីថ្ងៃទី ០២ ខែមករា ឆ្នាំ ២០១៦ នាង នាង Ornate d.caballes បានជិះកង់ធ្លាក់ពីលើភ្នំ រងរបួសធ្ងន់ ។ 


៥. នាង Bella ranee

កាលពីឆ្នាំ ២០១៣ ថ្ងៃទី​ ២០ ខែសីហា តួស្រីក្នុងរឿង "ស្នេហ៍ជ្រែកវណ្ណៈ" ត្រូវជញ្ជូនទៅសង្រ្គោះបន្ទាន់ ក្រោយពីជួបគ្រោះថ្នាក់ ដោយឡានរបស់នាងត្រូវសត្វឆ្កែរត់កាត់ពីមុខ ។ តារាស្រីរូបនេះត្រូវប្រើពេលដល់ទៅជាង ១ ខែ ដើម្បីព្យាបាលខ្លួន ៕



ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ sanook


Tags: Bella ranee weir sukollawat